Connect with us

ព័ត៌មានជាតិ

ស្រុក​អន្លង់វែង​ ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​៤​នាក់​បន្ថែម​ទៀត​

បានផុស

នៅ

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ថ្មី ចំនួន​៤​នាក់​បន្ថែម​ទៀត ក្នុង​រយៈ​ពេល​ជិត​ពីរ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​១៣-១៤ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ស្រុក​អន្លង់វែង ខេត្ត​បន្ទាយ​មានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពី​ម៉ោង​១៨និង០០​នាទី កាល​ពី​ថ្ងៃទី​១៣ ដល់​ម៉ោង​១៣និង០០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​០៤​នាក់​បន្ថែមទៀត​៖ ទី​១. ​ឈ្មោះ សាន់ ស៊ុត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ អូរ​ជ​ញ្ចៀ​ន ឃុំ​ស្រុក អន្លង់វែង, ទី​២. ឈ្មោះ យ៉ាវ សុខ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង, ទី​៣. ឈ្មោះ តាន់ ភឿ​ក ភេទ ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង, ទី​៤. ឈ្មោះ ស៊ុន គឹម​ស្រៀ​ង ភេទ ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ អូរ​ជ​ញ្ចៀ​ន ឃុំ​ស្រុក​អន្លង់វែង​។​

​នៅវេលា​ម៉ោង​១០.០០​នាទី​ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៤​នាក់ សហការ​ជាមួយ​កម្លាំង​ចម្រុះ​រួមមាន កម្លាំង​អធិការនគរបាល ស្រុក​អន្លង់វែង ចំនួន​០៤​នាក់ មន្ត្រី​ទេសចរណ៍​ស្រុក​អន្លង់វែង​០១​នាក់​មន្ត្រី​សាលាស្រុក​អន្លង់វែង​ចំនួន​០២​នាក់​ដឹកនាំ​រួម ដោយ លោក ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក​អន្លង់វែង ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង​ហាមឃាត់ ដល់​អាជីវករ​លក់ដូរ​តាម ភោជនីយដ្ឋាន​និង​អាហារដ្ឋាន នៅក្នុង​ទីរួមស្រុក អន្លង់វែង​ចំនួន​១៧​ទីតាំង ហាមឃាត់​មិន​អនុញ្ញាត ឲ្យ​ភ្ញៀវ​ធ្វើការ​ជួបជុំ​និង​ប្រមូល​ផ្តុំគ្នា​ចូល ក្នុង​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​អាជីវករ​នៅ​លក់ដូរ​ធម្មតា ដោយ​ធ្វើការ​វិច​ខ្ចប់ និង​ឲ្យ​គោរព​នៅ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទ​៖​ ចាន់ ធី​

សូមចុចអាន៖ អាជ្ញាធរ​នឹង​ដក​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣​ លែង​ជា​តំបន់​លឿងទុំ​នៅ​ចុង​សប្តាហ៍​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម