រដ្ឋបាល​ខណ្ឌឫស្សីកែវ ចេញ​សេចក្តីជូនដំណឹងដល់​ម្ចាស់ផ្ទះទឹក​ចំនួន​២៧​ផ្ទះ និង​បែត្រីចំនួន​១១​បែ ឱ្យ​រុះរើជាបន្ទាន់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌឫស្សីកែវ ចេញ​សេចក្តីជូនដំណឹងដល់​ម្ចាស់ផ្ទះទឹក​ចំនួន​២៧​ផ្ទះ និង​បែត្រីចំនួន​១១​បែ ឱ្យ​រុះរើជាបន្ទាន់​

បានផុស

នៅ

នៅ​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បន្ត​ចុះណែនាំ​និង​ចេញ​សេចក្ដី​ជូនដំណឹងឱ្យ​ម្ចាស់ផ្ទះ​បណ្ដែត​ទឹក​ដែល​នៅ​សេសសល់​ចំនួន​២៧​ផ្ទះរុះរើ​ជាបន្ទាន់ ខណៈ​ផ្ទះ​បណ្ដែត​ទឹក​ចំនួន២៥៨​ផ្ទះ បាន​រុះ​រើរួច១០០% និង១៩​ផ្ទះ កំពុង​រុះរើ ចំណែក​ផ្ទះទឹក៣​ផ្ទះ បាន​អូស​ចេញ សរុប​ផ្ទះ​បណ្ដែត​ទឹក​ទាំងអស់ចំនួន៣០៨​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបែ​ត្រី​ចំនួន១១​បែ ខណៈ​បែ​ត្រី១១៤​បែ រុះរើ​រួច ១០០% បែ​ត្រី ១២​បែ កំពុង​រុះរើ ព្រមទាំង​បែ​ត្រី ២០​បែ បាន​អូស​ចេញ ជាមួយ​សា​ឡង់​បូម​ខ្សាច់ ១​គ្រឿង ដោយ​សរុប​បែ​ត្រី​ទាំងអស់ចំនួន១៥៧​បែ​។​ នេះ​ជាការ​បញ្ជាក់​ពីលោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ស្តីពី​ផ្ទះ​និង​បែ​ត្រីបណ្តែត​ទឹក និង​បែ​ត្រី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

លោក​បញ្ជាក់​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង​៥​ល្ងាច រួមមាន :១-​សង្កាត់​ស្វាយប៉ាក : ផ្ទះទឹក​សរុប ១២៦​ផ្ទះ និង​បែ​ត្រី​សរុប៦៩​បែ ក្នុងនោះ ផ្ទះទឹក ៩៩​ផ្ទះ រុះរើ​រួច ១០០% ,​បែ​ត្រី ៤២​បែ រុះរើ​រួច ១០០% ,​បែ​ត្រី ១៦​បែ បាន​អូស​ចេញ ។​២-​សង្កាត់​ច្រាំង​ចំរេះ​ទី​១ : ផ្ទះទឹក​សរុប ២៥​ផ្ទះ និង​បែ​ត្រី​សរុប ១៨​បែ ក្នុងនោះ ផ្ទះទឹក​ចំនួន ២១​ផ្ទះ រុះរើ​រួច ១០០%,​ផ្ទះទឹក ០១​ផ្ទះ កំពុង​រុះរើ​បាន ៥០% និង ផ្ទះទឹក ៣​អូស​ចេញ ។​បែ​ត្រី ១៦​បែ រុះរើ​រួច ១០០% និង​បែ​ត្រី ០២​បែ កំពុង​រុះរើ​បាន ៥០% ។​៣-​សង្កាត់​ច្រាំង​ចំរេះ​ទី​២ : ផ្ទះទឹក​សរុប ៦៧​ផ្ទះ ក្នុងនោះ :​ផ្ទះទឹក ៥៩​ផ្ទះ រុះរើ​រួច ១០០% ,​ផ្ទះទឹក​៨​ផ្ទះ កំពុង​រុះរើ​បាន ៥០% ។​បែ​ត្រី​សរុប ៥៣​បែ បែ​ត្រី ៣៩​បែ រុះរើ​រួច ១០០% ,​បែ​ត្រី ១០​បែ កំពុង​រុះរើ​បាន ៣០% និង​បែ​ត្រី ៤​បែ បាន​ចល័ត​ចេញ ។​ទូក​ស្នាក់នៅ ២​ទូក រុះរើ​រួច ១០០% ។​៤-​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ : ផ្ទះទឹក​សរុប ២៨​ផ្ទះ (​ស្នាក់ការ​ជលផល​១​ទីតាំង​) ក្នុងនោះ :​ផ្ទះទឹក ១៧​ផ្ទះ រុះរើ​រួច​១០០% ផ្ទះទឹក ១០​ផ្ទះ កំពុង​រុះរើ​បាន ៧០%​។​បែ​ត្រី​សរុប ១៧​បែ រុះរើ​រួច ១០០% ។​៥-​សង្កាត់​ឫស្សីកែវ : ផ្ទះទឹក​សរុប ៥៣​ផ្ទះ រុះរើ​រួច ១០០% និង សា​ឡង់​បូម​ខ្សាច់ ១​គ្រឿង សណ្តោង​ចេញ​។​៦-​សង្កាត់​ទួល​សង្កែ​ទី​១ : ផ្ទះទឹក​សរុប ៩​ផ្ទះ រុះរើ​រួច ១០០% ។​

លោក ជា ពិសី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ បានបញ្ជាក់ទៀតថា ​រដ្ឋបាល​ខណ្ឌ​នៅ​បន្ត​អនុវត្តសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​តាំងទី​លំនៅ និង​អាជីវកម្ម​បែរ​ចិញ្ចឹម​ត្រី​នៅតាម​ដង​ទន្លេសាប​ឱ្យធ្វើ​ការរុះ​រើចេញ​និង​សំណង់​មិន​រៀបរយ​ទាំងអស់ក្នុងភូមិសាស្ត្រ​សង្កាត់​ទាំង​៦ នៃ​ខណ្ឌ​ប្ញ​ស្សី​កែវ​ដោយ​លោក​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​ដល់​អាជ្ញាធរ​វិញ​៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services