ព័ត៌មានជាតិ
ខេត្តព្រះសីហនុ កំណត់គោលដៅចំនួន ១៩ ចុះចាក់វ៉ាក់សាំងការពារកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ ខែមិថុនានេះ បានបើកកិច្ចប្រជុំរៀបចំក្រុមការងារគ្រូពេទ្យចុះចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ តាមក្រុង ស្រុកក្នុងខេត្តព្រះសីហនុ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា នាយរងសេនា ធិការចម្រុះ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខេត្តព្រះ សីហនុ និងបានបញ្ជូនថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធចូលរួមចាក់វ៉ាក់សាំង មានអង្គភាពកងទ័ពជើងគោក ជើងទឹក ។

រយៈពេល ៥ ខែ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោក គួច ចំរើន អះអាងថា វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានតែការចាក់វ៉ាក់សាំងដែលអាចជួយកាត់បន្ថយនៃការចម្លងជំងឺកូវីដ និងធ្វើឱ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពកម្រិតស្រាល។
លោកគួច ចំរើន មានប្រសាសន៍ទៀតថា ឆន្ទៈរបស់រាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការកំណត់តំបន់ភូមិសាស្ត្រអាទិភាពឆ្លងច្រើន មានដូចជា រាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមុនគេ។

ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសរាជធានី ខេត្តដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ៣លាននាក់ ដោយឡែកខេត្តព្រះសីហនុចាក់វ៉ាក់សាំងបានជាង ៣ម៉ឺននាក់។
ផ្អែកលើស្ថិតិរបស់ស្នងការនគរបាលខេត្ត និងមន្ទីរផែនការ ប្រជាជនដែលមានអាយុពី ១៨ឆ្នាំឡើង មានជាង ២០ម៉ឺននាក់ តែបច្ចុប្បន្ននៅសល់ ១៩ម៉ឺនាក់ ដែលត្រូវចាក់វ៉ាក់សាំងនៅពេលខាងមុខ។ លោក អភិបាលខេត្តបានបន្តថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ខេត្តព្រះសីហនុមាន ១៩គោលដៅ ក្នុងនោះក្រុងព្រះសីហនុ ៥គោលដៅ ស្រុកព្រៃនប់ ៥គោលដៅ ស្រុកកំពង់សិលា ៤គោលដៅ ក្រុងកោះរ៉ុង ២គោលដៅ និងស្រុកស្ទឹងហាវ ១គោលដៅ និងតំបន់សេដ្ឋកិច្ចបិតត្រាំង ១គោលដៅ និងតំបន់សេដ្ឋកិច្ចចេជាង ក្នុងស្រុកព្រៃនប់ ១គោលដៅ។

នៅថ្ងៃទី១៦នេះ មន្ទីរសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៣គោលដៅ មានក្រុងព្រះសីហនុ ២គោលដៅ និងមួយគោលដៅនៅស្រុកស្ទឹងហាវ ហើយថ្ងៃស្អែកបន្ថែមពីរគោលដៅទៀតនៅក្រុងកោះរ៉ុង ជាកម្លាំងសឹក រងខេត្ត។
បើតាមលោក គួច ចំរើន អាជ្ញាធរខេត្តនឹងត្រៀមកម្លាំងចល័ត ដើម្បីចាក់វ៉ាក់សាំងជូនជនបរទេសនៅក្នុងខេត្តព្រះសីហនុ ដែលពួកគាត់មានសៀវភៅការងាររបស់កម្ពុជា តាមគោលការណ៍ចាក់វ៉ាក់សាំងត្រូវអនុវត្តតាមការណែនាំ។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ និយោជិកមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ មានដូចជា ១.មន្ទីរសុខាភិបាលខេត្ត ទទួលចាក់ ៧៦.២៣០នាក់ ២.កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ទទួលចាក់ ៧៥.៦៤៩នាក់ ៣.កងពលតូចលេខ ៧០ ទទួលចាក់ ១៦.២៨៦នាក់ ៤.កងកម្លាំងត្រែទ័ព ២៥.០០០នាក់៕ អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


