ព័ត៌មានជាតិ
កម្ពុជាបំពាក់មេដាយជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទ ជូនដល់លោក Ai Xiang និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនផ្សេងទៀតសរុប៧រូប ដែលអញ្ជើញមកពីតំបន់ស្វយ័ត Guangxi ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះ ធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

យោងតាមខ្លឹមសារ នៃពិធីបំពាក់មេដាយដែលទើបតែទទួលបាននៅ ព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ លោកស្រី ខែក កែមាលី ស៊ីសូដា បានលើកឡើងថា ចាប់តាំងពីមាន ការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាល និងប្រជាជនចិនតែងបោះជំហានឆ្ពោះទៅមុខឥតឈប់ឈរ ហើយអ្នកជំនាញជាច្រើនបានផ្តល់ជាយោបល់ណែនាំ ក៏ដូចជាជំនួយជាសម្ភារៈជូនដល់ភាគីកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាទិសដៅអាទិភាពនៃជំនួយវ៉ាក់សាំងកូវីដ។

បើតាមលោកស្រី ខែក កែមាលី ស៊ីសូដា ចំពោះមេដាយ ដែលបានបំពាក់នាពេលនេះ ក្នុងបំណងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងលេចធ្លោរបស់ពួកគាត់ ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងលើជំងឺវីរុស។ លោកស្រីបន្តថា កម្ពុជា និងចិនបន្ត ជួយគ្នាទៅវិញ ទៅមក ហើយប្រជាជនកម្ពុជា នឹងបន្តឈរជាមួយប្រជាជនចិនជានិច្ច។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនខាងលើដែលអញ្ជើញមកពីតំបន់ស្វយ័ត Guangxi ចំនួន៧រូប ទទួលបានភារកិច្ចជាបន្ទាន់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយពាំនាំជាមួយអំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ដែលមានតម្លៃសរុបជាង៤លានយ័ន ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ ពួកគាត់គឺជាក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលភាគីចិនបានចាត់បញ្ជូនទៅកាន់ក្រៅប្រទេសមុនគេបង្អស់៕
អត្ថបទ ៖ កោះកែវ



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


