ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្ហាញពីមូលហេតុធំៗ៥នាំឱ្យការផ្គត់ផ្គង់ត្រីនៅកម្ពុជាជួបការខ្វះខាត
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញអំពី មូលហេតុចម្បងៗចំនួន៥ដែលនាំឱ្យការផ្គត់ផ្គង់ត្រីនៅកម្ពុជាជួបប្រទះការខ្វះខាតនិងនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។

បើតាមក្រសួងកសិកម្មមូលហេតុសំខាន់ៗទាំ៣នោះរួមមានទី១. កំណើនប្រជានេសាទ ដោយមានការប្រើបច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកលក្នុងការធ្វើនេសាទខ្ពស់, ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន,ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។
លើសពីនេះទៀតកិច្ចសហការជាមួយសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិតដែលធ្វើឱ្យមានការថមថយផលត្រីពីធម្មជាតិ ។
ទី២. ការមិនមានការព្រមព្រៀងណាមួយរវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូលត្រីពីខាងក្រៅ ដែលបង្កើតឲ្យមានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ។

ទី៣-វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូល បានដោយទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប(ខ្វះប្រភពទឹក,បរិស្ថាន ជុំវិញមិនគាប់ប្រសើរ) ។ជាងនេះទៀតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចំណីត្រីមានតម្លៃខ្ពស់ ទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រងដោយបណ្តាញអាជីវករនាំចូលត្រី។
ទី៤. យន្តការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញទាំងបរិមាណគុណភាពនិងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូលនិងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើននិងទី៥. វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុននិងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេសគួបផ្សំជាមួយតំលៃនៃការដឹកជញ្ជូនក្នុងស្រុកនិងការនាំចេញតម្លៃសេវាក្នុងការផលិតកែច្នៃនិងស្តុកនៅមានតម្លៃខ្ពស់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថាក្នុងបរិការណ៍នេះ ក្រសួងបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ។
ក្រៅពីកត្តាទាំងនេះការកើនឡើងចំនួនប្រជាជនក៏ជាកក្តាមួយដែរដែលធ្វើឱ្យការផ្គត់ផ្គង់ត្រីមានការខ្វះខាត។
ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជនសរុបតាមវិធីសាស្ត្រនៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៩កម្ពុជាមានប្រជាពលរដ្ឋចំនួន ១៥២៨៨៤៨៩ នាក់កើនឡើងជាងចំនួន១៤.១ភាគរយរយៈពេល១១ ឆ្នាំរវាងឆ្នាំ២០០៨និង២០២១៩ធ្វើឲ្យតម្រូវការត្រីសាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។

តាមការស្រាវជ្រាវប្រជាជនម្នាក់បរិភោគត្រីប្រមាណ៥២.២៤ គីឡូក្រាមក្នុងមួយឆ្នាំ។ប៉ុន្តែប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹកបរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅ៧៥.៦ គីឡូក្រាមក្នុងមួយឆ្នាំ។
ដោយផ្អែកលើតម្រូវការ និងទីផ្សារត្រីក្នុងពេលបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


