ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យកាច់សោ ក ម៉ូតូ២នាក់ ទៅតុលាការ
នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីប៉ុនប៉ងកាច់សោរកម៉ូតូប្រជាពលរដ្ឋ ។
លោកវរសនីយ៍ទោ ជាង ហុកសែ អធិការរង ទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់អោយដឹងថា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ករណីប៉ុនប៉ងប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ ក ម៉ូតូ ។

ជនសង្ស័យទាំង ២នាក់នេះ ធ្លាប់ធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ ប្រជាពលរដ្ឋ៤លើករួចទៅហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ចំណែក ម៉ូតូ១គ្រឿង ដែលដកហូតពីជនសង្ស័យទាំង ២នាក់នេះ គឺរកឃើញជនរងគ្រោះរស់នៅខណ្ឌពោធិ៍សែនជ័យ ក៏បានដាក់ពាក្យបណ្តឹងរួចហើយផងដែរ ។ ជាមួយគ្នានេះនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្តស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ប្រាប់បញ្ជាក់អោយដឹងថា ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការបង្ក្រាបជាក់ស្តែង ករណី ប៉ុនប៉ងលួចម៉ូតូ (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី ត្រង់ចំណុចខាងមុខក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ . ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ . ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ រួមទាំង វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន ០២, សោរខ្សៀលេខ៨ ចំនួន ០២, បណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន០១), វិទ្យុទាក់ ចំនួន ០១គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ។
សមត្ថកិច្ច ប្រាប់បន្តថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោដើម្បីថែរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ លុះធ្វើដំណើរទៅដល់ចំណុចផ្លូវចូល ក្រុមហ៊ុន ក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យទាំង ២នាក់ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-0625 ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន ២, សោរខ្សៀលេខ៨ ចំនួន ២ លាក់នៅក្រោមកែបម៉ូតូ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។

ប្រភពព័ត៌មានដដែលប្រាប់ទៀតថា បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត រួមមាន : បណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលា ចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ម៉ាក Motorola GP300 ចំនួន ០១គ្រឿង , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?