ព័ត៌មានជាតិ
ក្រសួងធម្មការណែនាំដល់គ្រប់វត្តអារាមត្រូវរៀបចំតុបតែងលម្អឱ្យបានស្អាត អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ
ក្រសួងធម្មការនិងសាសនា បានណែនាំដល់គ្រប់វត្តអារាមនៅទូទាំងប្រទេស ត្រូវរៀបចំតុបតែងលម្អនៅទីធ្លាក្នុងវត្ត និងកន្លែងសក្ការបូជាឱ្យបានស្អាត ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចកី្តថ្លៃថ្នូរនិងសុភមង្គល ក្នុងគម្រប់ព្រះជន្ម៨៥យាងចូល៨៦ព្រះវស្សា។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលរួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការតាមក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្ដមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល តាមប្រពៃណីស្របតាមព្រះរាជប្បវេណីពីបុរាណនិងប្រពៃណីសាសនា។
លោករដ្ឋមន្ត្រីបានបន្តថា ការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មដើម្បីសម្ដែងនូវកតញ្ញុតាធម៌តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ព្រះកាយពលព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្ដមដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ ជាពិសេសលើវិស័យមនុស្សធម៌អប់រំសង្គមកិច្ចសុខមាលភាពទូទៅនិងចូលរួមអបអរសាទរថ្វាយព្រះរាជសព្វសាធុការ មហាប្រសើរថ្វាយសម្ដេចមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រោះព្រះអង្គគម្រប់ព្រះជន្ម៨៥យាងចូល៨៦ ព្រះវស្សា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ឆ្នាំនេះព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី១៨ ខែមិថុនា ឆ្នាំ២០២១ក្នុងបរិការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តឆ្លងរីករាលដាលតាមរាជធានីនិងគ្រប់ខេត្តទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការចាំបាច់នានាសំដៅកាត់ផ្ដាច់និងទប់ស្កាត់ជំងឺដ៏កាចសាហាវនេះក្រសួងធម្មការនិងសាសនាសូមធ្វើការណែនាំតែគ្រប់មន្ទីរធម្មការនិងសាសនារាជធានីខេត្តថាឆ្នាំនេះមិនមានការរៀបចំប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងគម្រប់ព្រះជន្ម៨៥យាងចូល៨៦ព្រះវស្សាទេ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរធម្មការនិងសាសនារាជធានីខេត្តត្រូវណែនាំគ្រប់វត្តអារាមត្រូវធ្វើការបោសសំអាតទីធ្លាក្នុងវត្តនិងកន្លែងសក្ការៈបូជាឱ្យបានស្អាតតុបតែងលម្អទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្របដាពាក្យស្លោកនិងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដោយមានតុបតែងលំអឲ្យបានសមរម្យ។
លោករដ្ឋមន្ត្រីបានស្នើឱ្យលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីខេត្តអនុវត្តន៍សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានលទ្ធផលល្អប្រសើរឲ្យបានស្របទៅតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ