ព័ត៌មានជាតិ
រីករាយបង្កើនកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គម
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរីករាយនឹងសហការជាមួយអង្គការយូនីសេហ្វ និងអង្គការផែនអន្តរជាតិរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារជាតិ និងអន្តរជាតិ ។

នេះជាការលើកឡើងរបស់លោកឈួរ សុខបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពេលជួបពិភាក្សាក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញកាលពីម្សិលមិញនេះ។
លោកប្រធាននាយកដ្ឋានបានថ្លែងថាកិច្ចប្រជុំជាមួយសមាគមអ្នកវិជ្ជាជីវសង្គមកិច្ចពិភពលោក នាឪកាសនេះគឺដើម្បីពិភាក្សាលើការពង្រឹងកម្លាំងសេវាសង្គម ដែលជាកម្លាំងចលករក្នុងផ្តល់កិច្ចអន្តរាគមន៍ និងសេវាសង្គមកិច្ចឲ្យកាន់តែ ប្រសើរឡើងស្របតាមបរិបទគន្លងថ្មីនៃពិភពលោក ពិសេសកាល:ទេស: ដែលមានការប្រឈមជាមួយជំងឺកូវីដ-១៩។


លោកប្រធាននាយកដ្ឋានបន្តថា កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅលើអ្នកជំនាញ និងអ្នកជំនាញរងទាំងនៅក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិ បាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាល ភាព។ សេវាសង្គមនៅកម្ពុជាកំពុងរីកចម្រើនជាវិជ្ជមាន ប៉ុន្តែធនធាន សមត្ថភាព និងចំនួនអ្នកផ្តល់សេវាសង្គមនៅមានក ម្រិតនៅឡើយ ជាពិសេសបុគ្គលិកសង្គមអាជីព។ ការសិក្សារបស់សម្ព័ន្ធកម្លាំងសេវាសង្គមសកល(GSSWA) និងអង្គការ យូនីសេហ្វពីកម្លាំងសេវាសង្គម នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី បូព៌ា និងតំបន់ប៉ាស៊ីហ្វិក រួមទាំងការសិក្សាស៊ីជម្រៅពីកម្លាំងសេវាសង្គមនៅកម្ពុជាហើយបានផ្តល់នូវអនុសាសន៍ឱ្យរៀបចំបង្កើតផែនការយុទ្ធសាស្រ្តជាតិ សម្រាប់កម្លាំងសេវាសង្គម ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមកិច្ចនៅកម្ពុជា។ ម្យ៉ាងទៀតដើម្បីសម្រេ ចឱ្យបាននូវគោលដៅ ជាយុទ្ធសាស្រ្តប្រកប ដោយចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការគាំពារសុខុមាលភាពរបស់ប្រជាជនជាមួយនឹងអ្នកមានវិជ្ជាជីវៈត្រឹម ត្រូវ និងពិតប្រាកដ។ ការពង្រឹងកម្លាំងសេវាសង្គមគឺជាអាទិភា ពមួយក្នុងចំណោមការងារអាទិភាពដ៏ទៃទៀត ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំណត់ជា អាទិភាពសម្រាប់អភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាដែលចូលរួមគាំទ្រដោយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលកំពុងធ្វើការងារលើវិស័យសង្គមកិច្ច។

លោកប្រធាននាយកដ្ឋានបានថ្លែងបន្ថែមថា គោលដៅនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការយូនីសេហ្វនិងអង្គការផែនអន្តរជាតិ បានរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារជាតិ និងអន្តរជាតិ ផែនការ ឬកម្មវិធីអភិវឌ្ឍកម្លាំងសេវាសង្គម រួមទាំងការប្រមូលគំនិត និងទស្សនទានពីអ្នកពាក់ព័ន្ធដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និងបុគ្គលិ ករបស់អង្គការមិនមែនរដ្ឋាភិបាល តាមរយៈការជួបសម្ភាសន៍ផ្ទាល់ កិច្ចប្រជុំ និងសិក្ខាសាលា សម្រាប់ធ្វើជាធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


