ព័ត៌មានជាតិ
ពលរដ្ឋ ១៦១ គ្រួសារ ក្នុងឃុំក្រែក ស្រុកពញាក្រែក ទទួលអំណោយឧបត្ថម្ភពី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនជនពិការក្រីក្រតាមសហគមន៍ និងគ្រួសារដែលជួបគ្រោះធម្មជាតិចំនួន១៦១គ្រួសារ ក្នុងមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្ដមរដ្ឋមន្ត្រី វង សូត បានថ្លែងថា មន្ត្រីគឺត្រូវបម្រើប្រជារាស្ត្រនៅតាមមូលដ្ឋាន ឲ្យបានត្រឹមត្រូវ និងតម្លាភាព ហេីយជាពិសេស មន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កេីនការយកចិត្តទុកដាក់ ព្យាយាម បម្រើតាមតម្រូវការ ចុះសម្ភាសន៍ផ្ទាល់ៗ កុំរង់ចាំអស់ពេលបានចុះទៅធ្វេី ពោលគឺគ្រួសារដែលក្រីក្រពិតប្រាកដគឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហេីយ។

ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក លេីជីវភាពទូទាំងប្រទេស ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ ។ បេីទោះបីកម្ពុជារងគ្រោះដោយវិបត្តិកូវីដ១៩ក៍ដោយ រាជរដ្ឋាភិបាល កម្ពុជា នៅតែផ្សព្វផ្សាយ អប់រំ និងជាពិសេសនោះជួយពលរដ្ឋក្នុងរូបភាព ចែកជូនអំណោយមនុស្សធម៍ដែលជួបការរងគ្រោះធម្មជាតិ ខ្យល់កន្ក្រាក់ ប៉ះពាល់ ផ្ទះសម្បែង ក្នុងន័យជួយសម្រួលនូវជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែល្អប្រសេីរវិញ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួង សុខាភិបាល បីការពារបីកុំ និងបង្កេីនការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩តាមសហគមន៍ ខណៈ កម្ពុជារកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ បន្ទាប់ មានព្រឹត្តការណ៍២០កុម្ភៈ ។ ឯកឧត្ដម រដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋាន ការតាមដានបញ្ហាសុខភាព ជាប្រចាំ ដេីម្បីជៀសឆ្ងាយពីជម្ងឺឆ្លងដ៍កាចសាហាវមួយនេះ៕
អត្ថបទ ៖ ហុង ម៉េងហៀ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


