Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​កងទ័ព ទទួល​បាន​ការគាំទ្រ​ពី​សប្បុរស​ លើ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​ នៅ​កោះកុង​

បានផុស

នៅ

​សប្បុរសជន និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បង្ហាញ​ការ​ជ្រោមជ្រែង​តាមរយៈ​ផ្តល់​ជា​ស្បៀងអាហារ និង​អាល់កុល​លាងដៃ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ក្រសួងការពារជាតិ ដែល​កំពុង​បំពេញ​បេសកកម្ម​ចាក់​វ៉ាក់សាំង​ដល់​ព្រះសង្ឃ ពលរដ្ឋ និង​កម្មករ​បុគ្គលិក​នៅក្នុង​ខេត្តកោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តប​នឹង​ផែនការ​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​មូលដ្ឋាន​ខេត្តកោះកុង មាន​ក្រុមគ្រូពេទ្យ​កងទ័ព​ជាង​៥០០​នាក់ កំពុង​ដុតដៃដុតជើង​ធ្វើយ៉ាងណា​ចាក់​វ៉ាក់សាំង​ជូន​អ្នកពាក់ព័ន្ធ​ ក្នុង​ខេត្តកោះកុង​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ដំណើរ​ការចាក់​វ៉ាក់សាំង​សម្រុក​យ៉ាង​ឆាប់រហ័ស​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កាត់ផ្តាច់​អត្រា​ចម្លងជំងឺ​កូ​វីដ​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់បំផុត​ទៅតាម​គោលការណ៍។​

​លោក ក្រូច បូរី​សីហា ប្រធាន​ក្រុមហ៊ុន ស្តារ​ប៊ើ​ត ឡូ​ជី​ស្ទីក (Star bird Logistics Co.Ltd) និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​មណ្ឌលសីមា ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ បានផ្តល់​ជា​ស្បៀងអាហារ​មួយចំនួនធំ​ជូន​ដល់​ក្រុមគ្រូពេទ្យ​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​បុព្វហេតុ​ ដើម្បី​ជាតិ​មាតុភូមិ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​លោក ក្រូច បូរី​សីហា ឱ្យដឹងថា រូបលោក ក៏​មិន​ខុសពី​សប្បុរសជន​ដទៃ​ទៀត​ដែរ ព្រោះ​កងទ័ព​អង់អាច​បាន​អាស្រ័យ​លើ​អ្នក​ជួរ​ក្រោយ​។ ដូច្នេះ​សកម្មភាព​មនុស្សធម៌​នេះ គឺ​ស្តែង​ចេញពី​ទឹកចិត្ត​ស្មោះត្រង់​បន្តិចបន្តួច​ជាមួយ​បងៗ​កងទ័ព​ជួរមុខ ដើម្បី​ជាការ​ជំរុញ​លើកទឹកចិត្ត​ដល់​ពួកគាត់​បន្ត​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពជោគជ័យ​។​

​លោក​សង្ឃឹមថា ក្រោយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំង​ខេត្តកោះកុង​បិទ​បញ្ចប់ អ្នកពាក់ព័ន្ធ​នឹងមាន​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​តាមរយៈ​ទទួលបាន​វ៉ាក់សាំង និង​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត​តប​នឹង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​មន្ទីរ​សុខាភិបាល​។​

​អំឡុងពេល​ចុះ​ពិនិត្យ​តាមដាន​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​វត្ត​ចាំ​យាម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន លី​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ មានប្រសាសន៍ថា កម្មករ បុគ្គលិក និង​និយោជិត​ប្រមាណ​១​ម៉ឺន​៣​ពាន់​ហើយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​១ កាលពី​ថ្ងៃទី​២២ មិថុនា ម្សិលមិញ ជាក់ស្តែង​ថ្ងៃទី​២៣ មិថុនា​នេះ គឺ​បន្ត​ចាក់​ប្រគេន​ជូន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ក្នុងស្រុក​មណ្ឌលសីមា​បន្ថែមទៀត​។​

​ឯកឧត្តម ប៊ុន លី​ត គូស​បញ្ជាក់ដែរថា កម្មករ បុគ្គលិក និង​និយោជិត រោងចក្រ​ដែល​បានទទួល​វ៉ាក់សាំង រួមមាន​៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​KKN1 KKN2 KKN3 និង​រោងចក្រ​យ៉ា​សា​គិ​។ ហើយ​ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​តំបន់​រោងចក្រ​ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​ដែរ​។​

​បន្ទាប់ពី​បិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​នៅ​ស្រុក​មណ្ឌលសីមា នៅ​ថ្ងៃទី​២៤ មិថុនា គឺ​ក្រុមគ្រូពេទ្យ​ក្រសួងការពារជាតិ​ប្រមាណ​៦០០​នាក់ នឹង​កំពុង​បំពេញភារកិច្ច​លើ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ឌ​១៩​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​៥​ក្នុង​ខេត្តកោះកុង​បន្តទៀត រួមមាន​៖​ស្រុក​កោះកុង ស្រុក​ថ្មបាំង ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ​។ គិត​មកដល់​ម៉ោង​នេះ គ្រប់​ស្រុក​ទាំង​៥ បានរៀបចំ​យន្តការ​គ្រប់គ្រង​សណ្តាប់ធ្នាប់ និង​ទីតាំង​សម្រាប់​បម្រើការ​ដល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​រួចរាល់​អស់ហើយ​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៤ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២១ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២២ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៥ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម