ព័ត៌មានជាតិ
ក្រុមក្មេងស្ទាវ៥ទៅ១០នាក់ កាប់សម្លាប់យុវជនម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់
ក្រុមក្មេងស្ទាវមានគ្នាប្រមាណ៥ទៅ១០នាក់ បានបើកការប្រយុទ្ធកាប់ចាក់គ្នាយ៉ាងចាស់ដៃ បណ្តាលឱ្យមានយុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ រីឯជនបង្កកំពុងរត់គេចខ្លួនបាត់ស្រមោលទាំងយប់។
ករណីក្មេងមានជម្លោះរហូតឈានដល់គូរបដិបក្សស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ទល់មុខសាលារៀនសាមគ្គីឯកជន ក្បែរសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

បើតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះ លីម៉ា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរជាកម្មករ បានរងរបួសចំកណ្តាលក្បាលចំនួនពីរកន្លែង និងលើដងខ្លួនចំនួន៤កន្លែង។ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ប៉ាក់ រ៉ាវុធ អាយុ១៩ឆ្នាំ រងរបួលធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានទីលំនៅភូមិពាមក្រសោបជាមួយអ្នកស្លាប់។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា តាមការសាកសួរ និងពិនិត្យសកម្មភាពអំពើហិង្សាក្នុងកាមេរ៉ាសុវត្ថិភាព ជនសង្ស័យមានគ្នីគ្នា៥ទៅ១០នាក់ ក្រោយកាប់សម្លាប់រួច ពួកគេនាំគ្នារត់គេចខ្លួនបាត់អស់ភ្លាមៗតែម្ដង។

ករណីឃាតកម្មនេះ គេនៅពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកមុខក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


