Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បញ្ជាក់​ពី​ការ​ចាប់ខ្លួន​យុវជន​៣​រូប ដែល​ជា​បណ្ដាញ​សកម្មជន​ខុសច្បាប់ នៃ​ចលនា​មាតា​ធម្មជាតិ

បានផុស

នៅ

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង មហាផ្ទៃ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ​មួយចំនួន​មានការ​ចាប់អារម្មណ៍​ទៅលើ​អ្វី ដែលជា​ការនាំ​ទៅដល់​ការចាប់ ខ្លួន​យុវជន​៣​រូប ដែល​ជា​បណ្ដាញ​សកម្មជន​ខុសច្បាប់​នៃ​ចលនា មាតា​ធម្មជាតិ​។​

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ទី​១- អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ កាលពី​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០១២ ដោយមាន​ព្រះ​តេជគុណ​ព្រះនាម ព្រហ្ម ធម្មជាតិ ជា​ប្រធាន។ ក៏ប៉ុន្តែ​ផ្អែក​តាម​សំណើ​ចុះ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៧ របស់​ប្រធាន​អង្គការ​នេះ ក្រសួងមហាផ្ទៃ បាន​យល់ ព្រម​រំលាយ​អង្គការ​នេះ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៧។ តាម​មូលហេតុ​ខាងលើ អង្គការ​មាតា​ធម្មជាតិ ពុំ​មាន​អត្ថិភាព និង​លែង​មាន​នីតិសម្បទា​ផ្លូវច្បាប់​ក្នុងការ​បំពេញការងារ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​២- ទោះបីជា​យ៉ាងនេះ​ក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញា​តិ​អេ​ស្ប៉ា​ញ ដែល​ឈរ​ពីក្រោយ​ឈ្មោះ​អង្គការ​នេះ ហើយ​ដែល​ត្រូវ​ក្រសួង មហាផ្ទៃ​បណ្ដេញ​ចេញពី​ព្រះរាជា​ណា ចក្រ​កម្ពុជា កាល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅតែ​បន្តធ្វើ​សកម្មភាព​ពី​ក្រៅ ប្រទេស​ដើម្បី រក្សា​កម្លាំង​របស់ខ្លួន​ឲ្យ​ធ្វើ​សកម្មភាព​ខុសច្បាប់ ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ឈ្មោះ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន​០៣​រូប ដោយ​ក្នុង​កិច្ចប្រជុំ​ពួកគេ​បាន​ប្រើពាក្យ​ពេចន៍​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​អង្គ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល។

ទង្វើ​ទាំងនេះ គឺជា​ផែនការ​ញុះញង់​បង្ហោះ​ឲ្យ​មានការ​បែកបាក់​ជាតិ និង​រំលោភបំពាន ទៅលើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​បង្ក​អសន្តិសុខ​សង្គម និង​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ចាត់វិធានការ​សម​ច្បាប់​ជា​ធរមាន។

ទី​៣- ផ្អែក​តាម​ភស្តុតាង​ឃ្លី​ប​វីដេអូ ដែល​សមត្ថកិច្ច​ចាប់បាន​បង្ហាញ​យ៉ាងច្បាស់​ថា ការធ្វើសកម្មភាព​កន្ល​ង​មក​របស់​ក្រុម​បណ្តាញ​ខុសច្បាប់​ជ្រក​ក្រោម​ផ្លាក​នៃ​អង្គការ​មាន​ធម្មជាតិ គឺ​មិនមែន​ក្នុង​បុព្វហេតុ​ស្មោះត្រង់​ចំពោះ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នោះទេ​។ ផ្ទុយ​ទៅ វិញ ការធ្វើសកម្មភាព​ទាំងនោះ គឺ​បង្កប់​ទៅដោយ​ឧបាយកល​ទុ​ច្ច​រឹត​ក្នុង​បំណង​ញុះញង់ អុជអាល កៀរគរ​កម្លាំង ឱ្យ​ងើប​បះបោរ​បង្កើត​ឲ្យ​មាន​ភាពចលាចល​វឹកវរ​ក្នុង​ប្រទេស ។ ចម្លើយសារភាព​របស់​ជន សង្ស័យ​ទាំង​០៣​រូប ក៏បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ក្រោម​ផ្លាក​អង្គការ​មាតា​ធម្មជាតិ ប៉ុន្តែ​ការពិត គឺ​ចង់​ឲ្យ​មានការ​ងើប​បះបោរ ប្រឆាំង​ហើយ ឈានទៅ​ផ្ដួល​រលំ​រាជរដ្ឋាភិបាល តាម​វិធាន​ការផ្ទុយ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មានចែង​នៅក្នុង រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូមបញ្ជាក់ថា ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង ហៀ​ង ចោទ ប្រកាន់​ជា​ផ្លូវការ ស្ថាបនិក និង​សមាជិក​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់ ។ សកម្មជន​បរិស្ថាន​ទាំង ៣​នាក់​នោះ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់​ដារ៉ាវុធ និង​លោក យី​ម លាង​ហ៊ី ហើយ​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បានសម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម គំនិត​ក្បត់​៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

មានសង្ឃឹមឡើងវិញ! អណ្តើកខ្មៅជិតផុតពូជកើនឡើងវិញ បន្ទាប់ពី​កម្ពុជាភ្ញាស់ពងដោយជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

កីឡា២ ម៉ោង មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងទៅ​វគ្គចែក​ពូល​ពាន ASEAN Club 2024-25

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

Sokha Hotels

ព័ត៌មានពេញនិយម