Connect with us

ព័ត៌មានជាតិ

៦ចំណុច ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការរាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

នៅក្នុងសារលិខិត ចូលរួមក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ។

នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងការ​រៀប​ចំ​ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត – Share Facts on Drugs, Save Lives” ក្នុងគោលបំណង បន្តបំផុសឱ្យជនគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យស្របតាមខ្លឹមសារប្រធានបទដែល​បាន​លើក​ឡើងសម្រាប់ឆ្នាំនេះ សម្តេចបានដាក់ចេញ៦ ចំណុចរួមមាន: 

១- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ហាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់​ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែល​រាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅនេះ។

២- គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ត្រូវបន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ រោងចក្រ សហគ្រាស ធ្វើការអប់រំ​ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ន គ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្នុងបរិបទជំងឺកូវីដ-១៩។ 

៣- គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុស​ត្រូវ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹង​គ្រឿងញៀន ដោយ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន ៣កុំ ១រាយការណ៍។

៤- គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពន ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមូលដ្ឋានសុខាភិបាល និងនៅតាម មណ្ឌលបណ្តោះអាសន្ន ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា​ព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុង​ការបង្កើន សមត្ថភាពមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍​ដល់​អ្នក​ញៀន​គ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការផ្តល់សេវាព្យាបាល និងស្តារ​នីតិសម្បទាឱ្យបានសមស្រប នឹងមានប្រសិទ្ធភាព ពិសេសដើម្បីបញ្ចៀសភាពចង្អៀតណែន​ដែល​អាចកើតមាននៅតាមមណ្ឌលបណ្តោះអាសន្ននានា។

៦- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីក បន្ថែមឱ្យបានទូលំទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និង ជាសកល ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេច​តេជោ ហ៊ុន សែន បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈដ៏មោះមុតក្នុងការបន្ត ចូលរួមប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនស្របតាមកម្មវិធីនយោបាយ ផែនការជាតិ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងស្ថានភាព​ជាក់​ស្ដែងនៃបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀត ជាពិសេស នៅក្នុងស្ថានភាព ដ៏លំបាកបំផុតរបស់ប្រវត្តិសាស្ត្រទំនើបពិភពលោក ដែលទទួលរងដោយរោគរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោ លើកឡើងទៀតថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏​រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀនក្នុង​កម្រិត​ថ្នាក់ជាតិ ក្រោមប្រធានបទ “គ្មានគ្រឿងញៀន និងគ្មានជំងឺកូដ-១៩ សហគមន៍មាន​សុវត្ថិភាព និងការ អភិវឌ្ឍន៍”។ ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំង​ថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមាន​ការពាក់ព័ន្ធនឹងគ្រឿងញៀន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម