ព័ត៌មានជាតិ
ជនពិការនិងកុមារនៅកម្ពុជាតែងតែទទួលបាននូវការយកចិត្តទុកដាក់ថែទាំផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលគ្រប់តំបន់
លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ជនមានពិការភាពនិងកុមារនៅកម្ពុជាតែងតែទទួលបាននូវការយកចិត្តទុកដាក់ថែទាំផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលគ្រប់ទីកន្លែងគ្រប់តំបន់ទាំងអស់ដោយមិនឲ្យពួកគាត់ណាម្នាក់នៅឯកាឬនៅដាច់បាយឡើយ។

លោក នឹម ថូត ថ្លែងបែបនេះខណៈជំនួបជាមួយលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដេីម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមប្រព័ន្ធអនឡាញនាថ្ងៃម្សិលមុិញនេះ។

ក្នុងកិច្ចប្រជុំបានផ្តោតសំខាន់លើវិធានការច្បាប់ និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានាក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូច ជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះ ពាល់ពីកូវីដ-១៩ ផងដែរ ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្សទាំងក្របខណ្ឌជាតិ និងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។ ភាគីទាំង២ក៏បានបន្តពិភាក្សាលើការងារកុមារ ការស្តាយុវនីតិសម្បទា និងការលើកកម្ពស់សិទ្ធិជនពិការ ។ ជនមានពិការភាពនិងកុមារនៅកម្ពុជាតែងតែទទួលបាននូវការយកចិត្តទុកដាក់ថែផ្គត់ផ្គង់ពីរាជរដ្ឋាភិបាលគ្រប់តំបន់គ្រប់ទីកន្លែងទាំងអស់ដោយមនទុកឱ្យពួកគាត់នៅឯកាឬដាច់បាយឡើយ។

ជាមួយគ្នានោះដែរលោករដ្ឋលេខាធិការក៍បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រានិងជនពិការទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។

ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ ជាពិសេស អ្នកគ្រូ និងសិស្សទាំងអស់គ្នាត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ ដើម្បីចៀសផុតពីការឆ្លងនូវជំងឺកូវី-១៩ ខណៈដែលពិភពលោក ។ ដោយឡែកនៅប្រទេសកម្ពុជាក៏បាននឹងកំពុងប្រឈមនូវការរាតត្បាតឆ្លងដល់សហគមជាង៤មុឺននាក់និងស្លាប់ជាង៥០០នាក់ទៅហើយ គិតត្រឹមថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


