អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសន្យាថានឹងលែងឱ្យមានសំរាមកកស្ទះក្នុងមូលដ្ឋាន ចាប់ពីខែក្រោយទៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសន្យាថានឹងលែងឱ្យមានសំរាមកកស្ទះក្នុងមូលដ្ឋាន ចាប់ពីខែក្រោយទៅ

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនៅក្នុងកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន មីហ៊្សុដា ( MIZUDA)  ដែលជាក្រុមហ៊ុន ប្រមូលសំរាមថ្មី បន្តវេនពីក្រុមហ៊ុន ស៊ិន ទ្រី  អះអាងថា ចាប់ពីខែក្រោយតទៅនឹងពង្រឹងបញ្ហាសំអាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លើកឡើងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការណែនាំពីលោក ហែម ដារិទ្ធ អភិបាល នៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តែងតែគិតគូរ គ្រប់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ ជាពិសេស បញ្ហាសំរាមនេះផ្ទាល់តែម្តង ពីព្រោះថា បើទីណាមានសំរាម ទីនោះប្រាកដជាមិនមានបរិស្ថានល្អនោះឡើយ ពលរដ្ឋរស់នៅក៏មិនបានស្រួលនោះដែរ ។ ដូច្នេះចំពោះបញ្ហាសំរាមនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងគិតគូរខ្លាំងណាស់ ដោយចង់ធ្វើយ៉ាងណាអោយតែប្រជាពលរដ្ឋមានបរិស្ថានស្អាត។ 

នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយតំណាងក្រុមហ៊ុន មីហ៊្សុដា ( MIZUDA)  ដែលជាក្រុមហ៊ុនប្រមូលសំរាមថ្មី បន្តវេនពីក្រុមហ៊ុន ស៊ិន ទ្រី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានធានាអះអាង ថា ចាប់ពីចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូល ប្រហែលនឹងលែងមានបញ្ហារឿងសំរាមកកស្ទះទៀតហើយ។

 ឆ្លៀតនាឪកាសនេះលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្រោមការណែនាំពីលោក ហែម ដារិទ្ធ អភិបាល នៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរៀបចំទុកដាក់សំរាមអោយមានរបៀបរាបរយ ត្រឹមត្រូវល្អ ទៅតាមទីតាំងកំណត់ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេស កុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំអោយស្ទះប្រព័ន្ធលូបង្ហូរទឹក៕ 

រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services