Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សម្រេច​បិទ​បណ្ដោះអាសន្ន​ ផ្សារ​មោងឬស្សី ក្រោយ​រក​ឃើញ​អាជីវករ​វិជ្ជមាន​កូវីដ​-១៩​ ចំនួន​ ៤​ នាក់

បានផុស

នៅ

អាជ្ញាធរខេត្ត​បាត់ដំបង ​សម្រេច​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ នៅ​ផ្សារ​មោងឫស្សី​ ស្ថិតក្នុង​ស្រុក​មោ​ឫស្សី​ ខេត្តបាត់ដំបង ​ក្រោយ​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​អាជីវករ​លក់ដូរ​ ក្នុង​ផ្សារ​មួយ​នេះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ដល់​៤​ករណី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្របពេល​បិទ​ខ្ទប់​នេះ ​អាជ្ញាធរខេត្ត​ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ឲ្យ​ចូលខ្លួន​មកជួប​គ្រូពេទ្យ​ឬ​តាមរយៈ​ឲ្យ​ដំណឹង​ដល់​អាជ្ញាធរ​ដែនដី ​ដើម្បី​ចូលខ្លួន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទប់ស្កាត់​កា​រឆ្លង​រីក​រាលដាល​ត​គ្នា​ ក្នុង​សហគមន៍​ដោយ​មិន​ដឹង​ខ្លួន ​ខ​ណៈ​ដែល​ក្រុមគ្រូពេទ្យ​រកឃើញ​៤​ករណី ​ក្នុង​ផ្សារ​មោងឫស្សី​ ហើយ​នៅ​មិនទាន់​ដឹង​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។

​អាជ្ញាធរ​ស្រុក​បាន​ឲ្យ​ដឹងថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​មោងឫស្សី​ទាំង​៤​នាក់ ​ដែល​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ក្នុងនោះ​ស្ត្រី​ជា​អាជីវករ​លក់​ពង​ទា​និង​ប្ដី​ប្រពន្ធ​លក់​សម្លៀកបំពាក់​រួមទាំង​កូនស្រី​ម្នាក់​ផង​ ហើយ​ពួកគេ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​អនុវិទ្យាល័យ​មោងឫស្សី​រួចរាល់​ហើយ​ដែរ​ ដោយ​អាកា​រៈ​របស់​ពួកគេ​ធម្មតា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។

​ស្រប​ពេល​ចុះ​ផ្សព្វផ្សាយ​ពី​ការបិទ​ខ្ទប់​ផ្សារ​មោងឫស្សី​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ លោក​ បឿន សុវណ្ណ​ អភិបាលរង​ស្រុក​មោងឫស្សី​ បាន​លើកឡើងថា ការបិទ​ខ្ទប់​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៩​ខែមិថុនា​នេះ​តទៅ​ ដោយ​មិន​ឲ្យ​អាជីវករ​លក់ដូរ​ទាំង​នៅក្នុង​ផ្សារ​និង​នៅក្រៅ​បរិវេណ​ផ្សារ​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ខណៈ​អាជ្ញាធរ​កំពុង​ស្វែងរក​បន្ថែម​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ទាំង​៤​ករណី​ខាងលើនេះ​។ លោក​បាន​បន្តថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទាំងអស់នោះ​ មិនទាន់​ដឹង​ប្រភព​ចម្លង​ពី​ខាង​ណា​ច្បាស់លាស់​នោះទេ​ គ្រាន់តែ​ដឹងថា​ កាលពី​ថ្ងៃទី​២៥​ ខែមិថុនា​ មាន​ពលរដ្ឋ​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់​ មុន​អាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​រក​ឃើញ​ឆ្លង​បាន​ដើរចូល​ផ្សារ​មោង​ ដើម្បី​ទិញ​ឥ​វ៉ាន់​ហើយ​មិនដឹងថា ​រូបគេ​បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ប៉ុន្មាន​អ្នក​នៅឡើយ​នោះដែរ​។

​គិត​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ប្រទេស​កម្ពុ​ជា ស​ម្រា​ប់​ខេត្តបាត់ដំបង​ គឺមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ចំនួន​៨៤១​នាក់ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៥១៧​នាក់​ ស្លាប់​ចំនួន​៦​នាក់​ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣១៨​នាក់​។ ​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩​ ទាំង​៨៤១​នាក់​ គឺ ​កាលពី​ថ្ងៃទី​២៨​ ខែមិថុនា ​ឆ្នាំ​២០២១​ បាន​រក​ឃើញ​ចំនួន​២៨​នាក់​ថ្មី​បន្ថែមទៀត​ និង​ព្យាបាល​ជា​សះស្បើយ​ចំនួន​១០​នាក់​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ផ្សារ​ក្នុង​ក្រុង​ភ្នំពេញ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​មួយ​ទ្វេ​​ជាពីរ​​ ក្រោយ​ផ្ទុះ​កូវីដ​នៅ​ផ្សារ​បឹងកេងកង ​ឆ្លង​រាប់រយ​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម