Connect with us

ព័ត៌មានជាតិ

ទីតាំងឱសថស្ថាន ៨៦ កន្លែង មិនមានករណីលក់ ឧបករណ៌ធ្វើតេស្តរកអង់ទីគ័រកូវីដ១៩ ខុសច្បាប់ទេ

បានផុស

នៅ

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ បានចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ហាមការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ នៅតាមឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌបឹងកេងកង ខណ្ឌ7មករា និងខណ្ឌដូនពេញ។

ជាលទ្ធផលមន្ត្រីជំនាញបញ្ជាក់ថា ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ19 ឡើយ។ ថ្មីៗកន្លងទៅ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យប្រើប្រាស់ និងដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩លើទីផ្សារទេ។ រូបភាព៖ សាខា ក.ប.ប. រាជធានីភំ្នពេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម