Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១៥៣​គ្រួសារ​ក្នុងស្រុក​ត្រាំកក់​ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហម​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​០១​ ខែកក្កដា ​ឆ្នាំ​២០២១​ លោក ​អ៊ូច​ ភា​ អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ រួម​ដំណើរ​ដោយ​សមាជិក​សមាជិកា​គ​ណៈ​កម្ម​ធិ​ការ​សាខា​ លោក​នាយក​ប្រតិបត្តិ​សាខា​មន្ត្រី​ប្រតិបត្តិ​សាខា​ និង​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ត្រាំកក់​ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​​ម​ក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៥៣​គ្រួសារ​ ក្នុងនោះ​រលំ​ទាំងស្រុង​១៨​ខ្នង​មធ្យម​២៣​ខ្នង ​និង​ស្រាល​១១២​ខ្នង​ ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​២៨​ ខែ​មិថុនា ​ឆ្នាំ​២០២១​ក្នុង​ឃុំ​អង្គតាសោម ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​ លោក​ អ៊ូច ​ភា​ ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​ក៏បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​ទទួលរង​គ្រោះ​នៅ​គ្រប់​ទីកន្លែង​ មិន​ប្រកាន់​និន្នាការ​ពូជសាសន៍​សាសនា​អ្វី​ឡើយ​ ដូច​ពាក្យស្លោក​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​

ជា​បន្ត​លោក​ប្រធាន​ក៏បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩(Covid-19) នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ​ក៏ដូចជា​លើ​ពិភពលោក ​ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព អនាម័យ​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ​និង​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អនុវត្ត​វិធាន​៣​ការពារ​និង​៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុនសែន​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូម​បញ្ជាក់ដែរថា​ អំណោយ​ដែល​បាន​ផ្ដល់ជូន​ទាំង​១៥៣​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ ​អង្ករ​២៥​គីឡូក្រាម​ តង់​ធំ​១​ កន្ទេល​១​ ក្រ​ម៉ា​១ ​សារុង​១ ​មុង​១​ ភួយ​១​ ផងដែរ​៕​

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម