ព័ត៌មានជាតិ
ការងារស្តារប្រឡាយ ទួលពង្រទី២ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ
បើទោះបីរាជធានីភ្នំពេញកំពុងប្រឈមមុខការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ពិតមែន អាជ្ញាធរនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
ជាក់ស្ដែងនៅថ្ងៃទី០២ កក្កដា នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានកំពុងធ្វើសកម្មភាពស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។


លោក ដួង ចាន់សារ៉ាត់ បានបន្តថា ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២និងចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ។ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិ៍សែនជ័យ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១និងភាគខ្លះ នៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដើម។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ការងារស្តារប្រឡាយនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ហើយ បើគិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ។ ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការការងារគឺ ប្រើប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ករណីពលរដ្ឋបន្តទន្ទ្រានដីភ្នំនៅស្រុកគីរីវង់ រដ្ឋបាលខេត្តតាកែវនឹងចាត់ការតាមផ្លូវច្បាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



