Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​សំរោង​ចុះ​បិទ​ខ្ទប់​ផ្ទះ​ចំនួន​០២​កន្លែង ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វិដ​-១៩

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ (COVID-19) ក្រុង​សំរោង បាន​សហការ​ជាមួយ​ជំនាញ​សុខាភិបាល ចុះ​បិទ​ខ្ទប់​ផ្ទះបុគ្គល​មាន​ផ្ទុក​កូ​វីដ​-១៩ និង​បុគ្គល​ដែល​មាន​ការពាក់ព័ន្ធ ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ទី​១៖ ផ្ទះ​លោកស្រី ហូ ម៉ៅ ភេទ​ស្រី អាយុ៤៩​ឆ្នាំ ស្ថិតនៅភូមិ​គោក​គរ សង្កាត់​សំរោង ដោយមាន លោក សល់ សា​រ៉ា​យ ភេទ​ប្រុស អាយុ៣៣​ឆ្នាំ (​មុខរបរ​គ្រូបង្រៀន​) រស់នៅ​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានមក​ស្នាក់​នៅផ្ទះ​លោកស្រី ហូ ម៉ៅ ក្រោយពេល​មានការ​ពាក់ព័ន្ធ និង​ប៉ះពាល់​ផ្ទាល់​ជាមួយអ្នក​វិជ្ជមាន​កូ​វីដ​-១៩ ឈ្មោះ លោក ឃួន សុផាត​។

ទីតាំង​ទី​២៖ ផ្ទះ​លោកស្រី អួ​ង ម៉ុ​ច ភេទ​ស្រី អាយុ៥២​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង​។ ក្រុមការងារ​សុខាភិបាល បានធ្វើ​សំណាក និង​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​ឈ្មោះ អួ​ង ម៉ុ​ច ក្រោយពេល​គាត់​មានការ​ពាក់ព័ន្ធ ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ឈ្មោះ អ៊ុន វ​ណ្ណី​។​ “​សូម​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន ៣​កុំ ៣​ការពារ​”៕​

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម