ព័ត៌មានជាតិ
ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ កើនឡើងជិត ៧០០ នាក់ហើយ
រហូតមកដល់ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ នេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ជិត ៧០០ នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបជាង ៥ ម៉ឺន ៣ ពាន់នាក់ នៅទូទាំងប្រទេស។

ជាក់ស្ដែងគ្រាន់តែរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី ០៣ កក្កដានេះ មានអ្នកស្លាប់រហូតដល់ទៅ ៩៤ នាក់ ក្នុងនោះ ថ្ងៃទី ០១ កក្កដា មានស្លាប់ ២៦ នាក់ ថ្ងៃទី ០២ មានស្លាប់៣២ នាក់ និង ថ្ងៃទី ០៣ កក្កដានេះ មានស្លាប់ ៣៦ នាក់។

ប្រទេសកម្ពុជា បានឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូង ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ទៅលើបុរសជនជាតិចិន ១ នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។
បន្ទាប់មកទៀត កម្ពុជា បានឆ្លងក្នុងសហគមន៍ចំនួន ៣ លើក ក្នុងនោះ ទី ១.ព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា ឆ្នាំ ២០២០ ,ទី ២.ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ ២០២០ និង ទី ៣.ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។

យោងតាម ក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្ងៃនេះ ក្រសួង រកឃើញអ្នកឆ្លងថ្មីចំនួន ៩៤៨ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៩០៤ នាក់ អ្នកដំណើរមកពីបរទេស ៤៤ នាក់ ជាសះស្បើយ ៦១៥ នាក់ និង ស្លាប់ ៣៦ នាក់។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា មិនចង់ឃើញជំងឺកូវីដ-១៩ វាយលុកលើសពីបន្ទាត់ក្រហមនោះទេព្រោះវានឹងឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និង ធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថាបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅ កម្ពុជា ឈានដល់បន្ទាត់ក្រហមហើយ បើកាលណាលើសពីបន្ទាត់ក្រហមនោះ មន្ទីរពេទ្យកន្លែងព្យាបាល លើសពីសមត្ថភាពរបស់យើង ដោយសារអ្នកជំងឺច្រើន អត់មានកន្លែងដាក់ ស្លាប់ក៏ច្រើន បងប្អូនក៏ពិបាករកទទួលទាន ហើយត្រូវបិទតំបន់មួយចំនួនម្តងទៀត។

លោកស្រី បានបញ្ជាក់ថា ដើម្បីទប់យ៉ាងណាកុំឲ្យ វីរុស ឆ្លងតទៅទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប៉ះពាល់សេដ្ឋកិច្ចជាតិ ប៉ះពាល់សុខភាព ពលរដ្ឋ ត្រូវរួមគ្នាខិតខំទប់ស្កាត់ទាំងអស់គ្នា ពិសេសអនុវត្តវិធានការ ៣ ការពារ ដូចជា ពាក់ម៉ាស ឧស្សាហ៍អនាម័យ លាងដៃ និង រក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល និង ៣ កុំ រួមមាន កុំទៅទីកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូល និង កុំប៉ះពាល់គ្នា ឬ ចាប់ដៃគ្នាឡើយ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥៣២៩៨ នាក់ អ្នកជាសះស្បើយ ៤៦១២៣ នាក់ និង អ្នកស្លាប់ ៦៩៦ នាក់៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


