Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ ស្តីពី វិនិយោគ បង្កើតឡើងក្នុងគោលបំណង ដើម្បីទាក់ទាញ និងលើកកម្ពស់ ការវិនិយោគ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធអនឡាញ (Zoom) ដោយមានបៀបវារៈសំខាន់ៗមួយចំនួន។ ក្នុងនោះ ក៏មានការប្រជុំពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»ផងដែរ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា (តទៅនេះហៅថា សេចក្តីព្រាងច្បាប់​) ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្នុងន័យនេះ ការងារសិក្សាស្រាវជ្រាវ និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

លោក ផៃ ស៊ីផាន បានឲ្យដឹងបន្តថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតនូវក្រប​ខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈ៖

– ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។ – ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធនការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ។ – ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាននិងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក។ និង- ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នេះ បានគិតគូរអំពីការផ្តល់ការលើកទឹកចិត្ត ដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេក​ទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះ បានកែសម្រួលនិងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (តទៅនេះហៅថា គ.ល. គ.) ។

ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនវិនិយោគិន សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចនូវយន្តការនៃការពិនិត្យនិងសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី ខេត្ត។ ទន្ទឹមគ្នានេះ ក្នុងន័យបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា, សេចក្តីព្រាងច្បាប់នេះ បានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី ៣១ ថ្ងៃនៃថ្ងៃធ្វើការ មកត្រឹម ២០ថ្ងៃនៃថ្ងៃធ្វើការ តាមរយៈការលុបបំបាត់ “វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ” និង “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយជំនួសមកវិញនូវការចេញ “វិញ្ញាបនបត្រចុះបញ្ជី” តែមួយគត់ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានផងដែរ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។

សេចក្តីព្រាងច្បាប់ ក៏បានពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយរបស់ ក. អ. ក. ដើម្បីឱ្យការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការអនុម័តបញ្ជីមេរបស់គម្រោងវិនិយោតផងដែរ។ លើសពីនេះ ដើម្បីកាត់បន្ថយបន្ទុកដល់វិនិយោគិនចំពោះកាតព្វកិច្ចនៃអនុលោមភាពច្បាប់ ដូចជាការចុះអធិការកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងច្បាប់នេះបានកែសម្រួលយន្តការស្ថាប័ន ដោយបានដាក់ចេញនូវការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយ និងរួមគ្នា។

សេចក្តីព្រាងច្បាប់ បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ ដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន ទៅលើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់, បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកល។ របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានបែងចែកជា ៣ប្រភេទ គឺ៖ – ការលើកទឹកចិត្តមូលដ្ឋាន – ការលើកទឹកចិត្តបន្ថែម និង- ការលើកទឹកចិត្តពិសេស។

ចំពោះការលើកទឹកចិត្តមូលដ្ឋាន របបលើកទី កចិត្តនេះ ត្រូវបានបែងចែកបន្ថែមជា ២ជម្រើសផ្សេងគ្នា អាស្រ័យការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ ដោយជម្រើសទី១ គឺ ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត ហើយជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។ បន្ថែមលើនេះ គ. ល. ត ក៏នៅទទួលបាននូវការលើកទឹកចិត្តបន្ថែមដទៃទៀតដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់, បរិក្ខារសំណង់, សម្ភារៈបរិក្ខារផលិតកម្ម, និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទតម្រោងវិនិយោគនីមួយៗ។

សេចក្តីព្រាងច្បា ប់ក៏ត្រូវបានរៀបចំឡើងឲ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោម តាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឲ្យកម្ពុជាកាន់តែមានភាពទាក់ទាញ ចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

៤ខែដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០លើក ធៀបនឹងឆ្នាំ២០២៤

ជីវិតកម្សាន្ដ២១ នាទីutes មុន

ពូជ្រួញ មានគម្រោងទៅ «ប្រាសាទតាមាន់ និងតាក្របី» ម្តងទៀត ដើម្បីផលិតវីដេអូនិងផ្តិតរូបភាព

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កូរ៉េខាងត្បូង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​លោក Yoon ត្រូវ​បាន​បណ្តេញ​ចេញ​ ពាក់ព័ន្ធ​ការ​ប្រកាស​​ច្បាប់អាជ្ញាសឹក

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

មនុស្ស១២នាក់រងរបួសក្នុងហេតុការណ៍ចាក់សម្លាប់នៅ​អង្គការ​ទី​ជម្រក​ជន​អនាថា​រដ្ឋ Oregon

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម១៩ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

សន្តិសុខសង្គម៤៩ នាទីutes មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម