Connect with us

ព័ត៌មានជាតិ

តារាសម្តែងល្បីឈ្មោះលោក ឈិន ឡុង បរិច្ចាគម៉ាស់ចំនួន ៥ម៉ឺនម៉ាស់ ជូនយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល

បានផុស

នៅ

តារាសម្ដែងភាពយន្តហុងកុងដ៏ល្បីល្បាញ គឺលោក Jackie Chan ហៅឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន៥ម៉ឺន​ម៉ាស់ ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលម៉ាស់ចំនួន៥០,០០០ ដែលជាការបរិច្ចាគរបស់លោក Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ប្រភពដដែល បានឲ្យដឹងបន្តថា ម៉ាស់ទាំង៥ម៉ឺននេះ ត្រូវបានប្រគល់ជូនក្រុមការងារ តាមរយៈស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម