ជីវិតកម្សាន្ដ
បាត់មុខយូរ ដឹងទេពេលនេះ ឈិនឡុង កំពុងធ្វើអ្វី?
ដោយសារវ័យកាន់តែជ្រេ កំពូលតារាសម្ដែងហុងកុង ឈិនឡុង (Jackie Chan) ហាក់អវត្តមានក្នុងវិស័យភាពយន្តសឹងទាំងស្រុង យូរៗទើបទស្សនិកជនអាចឃើញតារាប្រុសរូបនេះបង្ហាញខ្លួនក្នុងភាពយន្តហូលីវូដម្ដង ខណៈជីវិតឯកជនវិញ លោកក៏មិនសូវមានសកម្មភាពជាសាធារណៈ ឬនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយដែរ។

យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជនបានឃើញ ឈិនឡុង បង្ហាញខ្លួនលើប៉ុស្តិ៍ទូរស្សន៍មួយ ក្នុងនាមជាគ្រូបង្វឹកសម្ដែងភាពយន្ត។ នៅក្នុងកម្មវិធីទូរទស្សន៍របស់ចិន Memories Beyond Horizon តារាវ័យ ៦៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាគ្រូបង្ហាត់សម្ដែងចំពោះតារាប្រុសស្រីវ័យក្មេងជំនាន់ក្រោយ និងបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងការថតភាពយន្តមិនថានៅក្នុងស្រុក ឬនៅសហរដ្ឋអាមេរិក។

ក្នុងនាមជាតារាជើងចាស់ ក្រាស់បទពិសោធន៍ និងជារៀមច្បងមួយរូបលោកផ្ដល់ដំបូន្មានដល់ក្មេងៗស្រករក្រោយឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំឡុងពេលថតរឿង ព្រមទាំងយកចិត្តទុកដាក់លើការលើកដាក់សំឡេងពេលនិយាយ ព្រោះទស្សនិកជនស្ដាប់តួជាមុន មុនពេលមើលសកម្មភាពរបស់តួ។ ការបង្ហាត់បង្ហាញរបស់ ឈិនឡុង បានធ្វើឱ្យតារាជំនាន់ក្រោយទទួលបានមេរៀនជាច្រើន និងរីករាយចំពោះវត្តមានរបស់លោកយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ថា ពីរបីឆ្នាំចុងក្រោយនេះវត្តមានរបស់ ឈិនឡុង នៅក្នុងវិស័យកម្សាន្ត ហាក់មិនសូវមានសកម្មភាពនោះទេ ស្របពេលដែលតារាប្រុសរូបនេះក៏បានលាក់បាំងជីវិតឯកជនរបស់ខ្លួនផងនោះ ទើបសុខទុក្ខរបស់លោក ពុំសូវមានអ្នកដឹងឡើយ។ យ៉ាងណាមិញ កាលពី ៤ខែមុន ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា ឈិនឡុង បានទិញផ្ទះដ៏ប្រណីតមួយ នៅទីក្រុង Hangzhou ក្នុងតម្លៃ ៦លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាយុ ៤១ឆ្នាំហើយ ហ្វាន ពីងពីង អត់ចេះចាស់សោះ អ្នកមិនដឹងស្មានតែក្មេងម្ភៃប្លាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


