ជីវិតកម្សាន្ដ
ឈិនឡុង ប្រកាសជ្រើសតួសម្ដែងជុំវិញពិភពលោក ដាក់ពាក្យក្នុងរឿង THE KARATE KID វគ្គថ្មី
ក្រុមហ៊ុន Sony Pictures បានបញ្ចេញវីដេអូឃ្លិបរបស់តារាសម្ដែង Jackie Chan និង Ralph Macchio ដោយអញ្ជើញក្មេងៗស្រករក្រោយជាច្រើននាក់នៅជុំវិញពិភពលោកឲ្យចូលរួមការប្រឡងសម្រាប់វគ្គថ្មីនៃរឿង THE KARATE KID ។

បន្ទាប់ពីអវត្តមានពីភាគចុងក្រោយរហូតដល់ ១៣ ឆ្នាំសម្រាប់ខ្សែភាពយន្តបែប Action Coming of Age រឿង THE KARATE KID នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ផលិតកម្ម Sony Pictures បានបញ្ចេញវីដេអូឃ្លិប ៣៥ វិនាទី ដើម្បីអញ្ជើញយុវជនជុំវិញពិភពលោកបញ្ជូនស្នាដៃរបស់ពួកគេទៅសវនកម្មសម្រាប់វគ្គថ្មីបំផុតរបស់ THE KARATE KID ។
នៅក្នុងវីដេអូឃ្លិបនេះ លេចចេញរូបភាពរបស់តារាសម្ដែងជើងចាស់ ឈិន ឡុង ដែលដើរតួជាលោក ហាន ក្នុងរឿង THE KARATE KID កាលពីឆ្នាំ២០១០ ស្វាគមន៍អ្នកទស្សនាជុំវិញពិភពលោក ហើយនិយាយថាមានព័ត៌មានធំមក សូមរាយការណ៍មុនដោយ Ralph Macchio តួជា Daniel LaRusso ក្នុងរឿងនេះដដែលប៉ុន្តែផលិតនៅដើមឆ្នាំ ១៩៨៤ ដោយលោកបាននិយាយបន្ថែមថា ព័ត៌មានដែលនឹងត្រូវប្រកាសនោះគឺជាព័ត៌មានធំគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។

អ្នកទាំងពីរបាននិយាយថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីសម្តែងក្នុងរឿងថ្មីបំផុត THE KARATE KID ក្នុងឆ្នាំ២០២៤ ដើម្បីដើរតួយ៉ាងសំខាន់នៅក្នុងខ្សែភាពយន្តនេះ។ ប្រសិនបើអ្នកណាម្នាក់ត្រៀមខ្លួនហើយគិតថាពួកគេមានអ្វីមួយពិតពិសេស។ ពួកគេអាចផ្ញើឈុតវីដេអូសវនកម្មរទៅកាន់គេហទំព័រ KarateKidCasting.com។
សម្រាប់អ្នកដែលគិតថាត្រៀមខ្លួនជាតារាហូលីវូដ កុំរង់ចាំ! ផ្ញើឈុតសវនកម្មទៅក្រុមផលិត និងសម្ដែងដើម្បីដាក់ពិន្ទុលើការសម្ដែងរបស់លោកអ្នក។ ស្របពេលជាមួយគ្នានេះដែរវគ្គថ្មី Karate Kid គ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ១៣ខែធ្នូ ឆ្នាំ ២០២៤៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BIGHIT ប្រកាសថា សមាជិក៤រូបរបស់ក្រុម BTS ចាប់ផ្តើមចុះឈ្មោះចូលទាហាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


