ជីវិតកម្សាន្ដ
ទម្លាយតម្លៃផ្ទះប្រណិតបិទមាស ដែល ឈិនឡុង ទើបតែទិញថ្មីៗ
ឈិនឡុង ឬ Jackie Chan ទើបតែទិញផ្ទះដ៏ប្រណិតមួយ នៅទីក្រុង Hangzhou ក្នុងតម្លៃ ៤០លានយ័ន (៦លានដុល្លារ) ។ ខណៈដើមឡើយ លោកគ្រាន់តែជួយផ្សព្វផ្សាយឲ្យ តែក្រោយពេលឃើញហើយ ក៏ចូលចិត្តតែម្ដង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា កំពូលតារាក្បាច់គុនអាយុ ៦៨ ឆ្នាំរូបនេះ បានដើរចូលទៅក្នុងអគារ ចំពេលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់គម្រោង។ ដោយការផ្លាស់ទៅផ្ទះថ្មីលើកនេះ ឈិនឡុងក៏បានអញ្ជើញមិត្តភក្តិមកចូលរួមពិធីជប់លៀង បង្ហាញពីផ្ទះប្រណិត ដែលត្រូវបានតុបតែងក្នុងរចនាប័ទ្ម neoclassical សង្កត់ធ្ងន់លើគ្រឿងសង្ហារិមរចនាប័ទ្មអឺរ៉ុប ចង្កៀងគ្រីស្តាល់ប្រណីត។ សូម្បីតែគែមពិតានក៏បិទមាស 18K ខណៈដែលកម្រាលឥដ្ឋ និងជញ្ជាំងផ្ទះត្រូវបានដាក់ដោយថ្មម៉ាបពណ៌សទឹកដោះគោ និងអាចមើលឃើញទេសភាពនៃទន្លេ Hangzhou ថែមទៀត។ ម៉្យាងទៀត ផ្ទះមួយនេះស្ថិតលើផ្ទៃដី ៤,៣0០៥ ហ្វីតការ៉េ ហើយមានទីតាំងនៅជិត Hengdian World Studios ក្នុងខេត្ត Zhejiang ជាកន្លែងដែលលោកបានថតរឿងនាពេលថ្មីៗនេះ។


ថ្វីត្បិតថាអាយុច្រើនក្ដី ប៉ុន្តែឈិនឡុងនៅតែមានភាពល្បីល្បាញខ្លាំងក្នុងពិភពលោក។ ជាពិសេស លោកនៅតែរក្សាបាននូវស្តង់ដារនៃការក្លាយជាតារាប្រុសដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅលើកំពូល។ ក្នុងចំណោមឧស្សាហកម្មនេះ ទ្រព្យសម្បត្តិបច្ចុប្បន្នមិនតិចជាង ៥២០លានដុល្លារ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលបុគ្គលនោះបានផ្ដល់រង្វាន់ដល់ខ្លួនគាត់ ជាមួយនឹងកន្លែងស្នាក់នៅដ៏ប្រណិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


