ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតរិះគន់ ឈិន ឡុង ក្រោយដើរតួឯកស្នេហាជាមួយតារាស្រីវ័យក្មេង
តារាសម្តែងក្បាច់គុន ឈិន ឡុង ឬ Jackie Chan រងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងអ៊ីនធឺណិតបន្ទាប់ពីបានដើរតួរឯកស្នេហាជាមួយតារាស្រីវ័យក្មេង Gulinazha នៅក្នុងរឿងភាគថ្មី “The Myth 2” ។

កាលពីថ្ងៃទី ២២ សារព័ត៌មានចិនជាច្រើនបានរាយការណ៍ថា Jackie Chan នឹងបង្ហាញខ្លួននៅក្នុង រឿងភាគបន្តនៃរឿង “The Myth: Secret of the Emperor’s Tomb” ដែលមានចំណងជើងថា “The Myth 2” បន្ទាប់ពីរយៈពេល ១៨ ឆ្នាំ។ “The Myth: Secret of the Emperor’s Tomb” ដែលចេញក្នុងឆ្នាំ ២០០៥ គឺជាខ្សែភាពយន្តដ៏ពេញនិយមដែលមានការចូលរួមពី Jackie Chan និង Kim Hee-sun ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្នុងប្រទេសនិងក្រៅប្រទេស ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្សែភាពយន្តភាគបន្តនៃរឿង “The Myth 2” បានចាប់ផ្តើមថតនៅទីក្រុង Xinjiang ប្រទេសចិន ហើយបានប្តូរចំណងជើងទៅជា “Legend” វិញ។ដូចរឿងមុនដែរ Jackie Chan ដើរតួជាតួឯក ហើយតួឯកស្រីនឹងសម្តែង Gulinazha ។ អ្នកនិយមលេងអ៊ីនធឺណិតចិនស្មានថា Gulinazha នឹងសម្ដែងជាព្រះនាង ហើយ Jackie Chan នឹងសម្ដែងជា មេទ័ព ដោយសម្ដែងការមិនសប្បាយចិត្ត។

ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណិតចិនមួយចំនួនបានបញ្ចេញមតិថា “តើលោក Jackie Chan មិនចាស់ពេកសម្រាប់តួនាទីនេះទេ? “កុំបង្កើតរឿងនេះ” “ប្រសិនបើវាជាការពិត វាធ្វើឱ្យខ្ញុំឈឺ” “Jackie Chan គួរតែចូលរួមក្នុងនាមជាអ្នកវិនិយោគ ហើយទុកតួនាទីជាមេទ័ពទៅឱ្យតួអង្គផ្សេងទៀត” ។

យ៉ាណាមិញ ក្រៅពីតារាសម្តែងក្បាច់គុន Jackie Chan និង Gulinazha ក៏មានតារាល្បីជាច្រើនទៀតចូលរួមសម្តែងរួមមាន Lay សមាជិកចិនរបស់ EXO តារាសម្តែង Li Chen និង Liu Haoran នឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនេះផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ហ្វាន ពីងពីង បង្ហាញមុខម្តងទៀត នៅឯមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
កីឡា៦ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា១ សប្តាហ៍ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា១ សប្តាហ៍ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ខេត្តស្វាយរៀងនាំបន្លែសុវត្ថិភាព ទៅលក់នៅរាជធានីភ្នំពេញមួយឆ្នាំជាង ២៥០ តោន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លោក ម៉ម សំនៀង ទម្លាយស្នាដៃបទថ្មី «ចួបស្នេហ៍ Rock and Roll» កំពុងផ្ទុះការគាំទ្រ
-
កីឡា១ សប្តាហ៍ មុន
កីឡាការិនីកម្ពុជាឆ្នើម៥រូបគួរឲ្យចាប់អារម្មណ៍ក្នុងកីឡាស៊ីហ្គេម