ព័ត៌មានជាតិ
ខេត្តបាត់ដំបង ត្រៀមវិទ្យាល័យមួយទៀត សម្រាប់ព្យាបាលជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រៅពីមន្ទីរពេទ្យខេត្ត គឺរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង បានយកវិទ្យាល័យសម្តេចឪ ជាកន្លែងព្យាបាលបន្ថែម ដោយសារតែអ្នកឆ្លងកូវីដ កាន់តែមានកំណើនច្រើនឡើង។

លោកបន្ថែមថា បច្ចុប្បន្នចំនួនអ្នកសម្រាកព្យាបាលនៅក្នុងវិទ្យាល័យសម្តេចឪ មានចំនួនប្រមាណជាង២០០នាក់ទៅហើយ ដូច្នេះបើទោះបីជាស្ថិតិនេះមិនទាន់ពេញបន្ទប់ក៏ដោយ ក៏រដ្ឋបាលក្រុង ក៏ដូចជារដ្ឋបាលខេត្ត ត្រូវតែត្រៀមទីតាំងថ្មីបន្ថែមទៀត ដើម្បីចៀសវាងពេលដែលមានបញ្ហាបន្ទាន់ រកកន្លែងដាក់មិនបាន ដោយទីតាំងថ្មីនេះបានឯកភាពគ្នាកំណត់យកអនុវិទ្យាល័យព្រះមុនីវង្ស ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបងបើគិតមកដល់ល្ងាចថ្ងៃទី៨ ខែកក្កដា នេះ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១.៤២៧ នាក់ហើយ ដោយមានអ្នកជាសះស្បើយចំនួន ៦៦៥ នាក់ ស្លាប់ ៩ នាក់ និងអ្នកនៅសល់ដែលកំពុងសម្រាកព្យាបាលមានចំនួន៧៥៣ នាក់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


