ព័ត៌មានជាតិ
បិទខ្ទប់ក្រុមហ៊ុនអនឡាញមួយក្រោយមានបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជិត៥០នាក់ វិជ្ជមានកូវីដ
ទីតាំងលក់ផលិតផលតាមអនឡាញមួយកន្លែងដែលមានទីតាំងនៅក្នុងបរិវេណផ្សារ ភួពុយ ព្រមទាំងមានបុគ្គលិកបម្រើការជិត៥០នាក់ ត្រូវបានអាជ្ញាធរក្រុង និងមន្ត្រីសុខាភិបាលខេត្តបាត់ដំបង សម្រេចចុះបិទខ្ទប់បន្ទាប់ពីបានរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩។
ការបិទខ្ទប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ដោយអាជ្ញាធរនិងក្រុមគ្រូពេទ្យបានប្រមូលបុគ្គលិកក្រុមហ៊ុនលក់ផលិតផលមួយឈ្មោះ បាឡាង (BALANCE) ចំនួន៤៨នាក់ ដឹកទៅយកសំណាកភ្លាមៗ ដើម្បីរកមេរោគកូវីដ-១៩ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថា ការប្រមូលបុគ្គលិកលក់ផលិតផលអនឡាញ ខាងលើនេះទៅយកសំណាក ដោយសាររកឃើញបុគ្គលិកក្រុមហ៊ុននេះម្នាក់មានឆ្លងជំងឺកូវីដ១៩ ។
ក្នុងចំណោមពួកគេទាំង៤៨នាក់ដែលសុទ្ធសឹងជាយុវវ័យ និងក្រោយពីយកសំណាក គឺលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ។ ទោះបីយ៉ាងណាពួកគេត្រូវបាន ដាក់អោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងក្រុមហ៊ុននេះផ្ទាល់ និងតាមទីតាំងផ្សេងៗខ្លះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ បាឡាង (BALANCE)នេះ គេសង្កេតឃើញប្រមូលផ្តុំយុវវ័យ ដែលជាសមាជិករបស់ខ្លួនជាច្រើននាក់ដើម្បីលក់ផលិត កែសម្ផស្ស ផលិតផលជួយប្រដាប់ភេទ និងផលិតផលជាច្រើនទៀត ដែលភាគច្រើនលក់ចេញទៅក្រៅស្រុក ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


