ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០ គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះ ទៅឃុំរបស់មង្គល ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង នារសៀលថ្ងៃ ២០ វិច្ឆិកា ២០២០។
ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣ គឺឃុំកកោះ ឃុំបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករសម្រាប់ដឹកជញ្ជូនកសិផល។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះជាថ្មីថា ផ្លូវប្រវែង១៤,១០គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការគឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM) »ដែលគ្រោងនឹងក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD ) និងសហភាពអឺរ៉ុប ( EU ) ៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


