Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​កូរ៉េ រួមគ្នា​បង្កើត​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​រ​ដ្ឋា​ភិ​បាល​ឌីជីថល​

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋា​ភិ​បាល​ឌីជីថល​ជាមួយ​ក្រសួងមហាផ្ទៃ​និង​សន្តិសុខ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ការផ្ទេរ​នូវ​បច្ចេកវិទ្យា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តី​ពី​ការបង្កើត​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​រ​ដ្ឋា​ភិ​បាល​ឌីជីថល​នេះ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជាមួយ​លោក Jeon Hae-cheol រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​សន្តិសុខ​កូរ៉េ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទាំងពីរ​ផងដែរ។

លោក ជា វ៉ាន់​ដេ​ត បាន​ឱ្យ​ដឹង​ថា អនុស្សរណៈ​នៃ​ការយោគយល់​នេះ ធ្វើឡើង​ដើម្បី​ដំណើរការ​មជ្ឈមណ្ឌលរ​ដ្ឋា​ភិ​បាល​ឌីជីថល ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​ការផ្ទេរ​នូវ​បច្ចេកវិទ្យា ក្រោម​ជំនួយឥតសំណង​នៃ​សាធារណរដ្ឋ​កូរ៉េ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣​។

ភាគី​ទាំងពីរ​បាន​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា ​មជ្ឈមណ្ឌល​នេះ​នឹង​បម្រើ​ជា​ថ្នាល​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ទិសដៅ​កាន់តែច្បាស់​សម្រាប់​បរិវត្ត​កម្ម​ឌីជីថល និង​សម្រេច​នូវ​គោលដៅ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៤ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម