ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តសៀមរាប ប្រទះឃើញគ្រាប់បែកដៃសេសសល់ពីសម័យសង្គ្រាមជាង៣០០គ្រាប់នៅកណ្តាលក្រុងសៀមរាប
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់បែកដៃសេសសល់ពីសម័យសង្គ្រាមប្រមាណជាង៣០០គ្រាប់ ត្រូវបានប្រទះឃើញនៅកណ្តាលក្រុងសៀមរាប ដោយក្រុមការងារជីកបង្កប់បំពង់លូខ្សែកាបទូរគមនាគមន៍។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹង នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារជីកបំពង់លូខ្សែកាប បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់បែកដៃ នៅជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា ទីតាំងនោះ ជាសាលារៀននៅសម័យលន់ ណុល ។ លុះដល់សម័យខ្មែរក្រហម ទីតាំងសាលារៀនេះត្រូវបានពួកនោះយកធ្វើជាឃ្លាំងគ្រាប់។ លុះដល់ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងខាងលើត្រូវបានយកមកធ្វើជាសាលារៀនវិញ។

យោងតាមសេចក្តីរាយការណ៍របស់លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមម៉ោង១៦រសៀលនេះ មន្ត្រីនគរបាលមកពីអង្គរភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីស៊ីម៉ាក់(CMAC) បានរកឃើញគ្រាប់បែកដៃចំនួន៣២៥គ្រាប់។
បើទោះជាយ៉ាងណា តាមលោក សុខ សីហា ចំនួននេះនៅមិនទាន់អស់នៅឡើយទេ ដែលតាមការប៉ាន់ប្រមាណ អាចមាននៅសេសសល់ប្រមាណ២០ភាគរយទៀត។ លោកឲ្យដឹងថា ចំពោះទីតាំងខាងលើមន្ត្រីជំនាញ បានសម្រេចហ៊ុមព័ទ្ធទុកសិន ដើម្បីរុករកគ្រាប់ដែលនៅសេសសល់ជាបន្តទៀត៕
ដោយ ៖ កុសល

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


