ព័ត៌មានជាតិ
លោកឧកញ៉ា សុខ ហុង ផ្តល់សម្ភារៈវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ជូនមន្ទីរពេទ្យខេត្តកោះកុង
លោកឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី ផ្តល់ជាអំណោយសម្ភារៈគ្រឿងវេជ្ជសាស្រ្តបម្រើដល់ការងារសង្រ្គោះបន្ទាន់ជំងឺកូវីដ១៩ ជូនមន្រ្តីមន្ទីរពេទ្យបង្អែកខេត្តកោះកុង ខណៈមានតម្រូវការចាំបាច់។
ការប្រគល់នូវគ្រឿងសម្ភារៈវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់នេះ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តជាអ្នកទទួលយកទុកចាត់ចែងប្រើប្រាស់ទៅតាមសភាពចាំបាច់ក្នុងបរិបទកូវីដ១៩កំពុងរីករាលដាល។

តំណាងលោកឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី គឺលោក តាំង ឈុនស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដានេះថា សម្ភារៈពេទ្យដែលប្រគល់ជូនមន្ទីរពេទ្យខេត្តនៅពេលនេះ គឺក្នុងគោលបំណងចម្បងគាំទ្រដល់ដំណើរការចូលរួមទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ ហើយក៏ជាវប្បធម៌រួមចំណែកក្នុងសង្គម សម្រាប់លើកកម្ពស់សេវាសាធារណៈជាមួយរដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យជួរមុខ។
លោក តាំង ឈុនស្រេង បង្ហាញក្តីរំពឹងថា សកម្មភាពមនុស្សរបស់រូបលោក និងលោកឧកញ៉ា សុខ ហុង ព្រមទាំងក្រុមគ្រួសារ នឹងអាចឆ្លើយទៅនឹងតម្រូវការជួយសង្រ្គោះព្យាបាលអ្នកជំងឺបានទាន់ពេលវេលា ជាពិសេសកអ្នករងប៉ះពាល់ដោយសារជំងឺកូវីដ១៩តែម្តង។

អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត រួមមាន៖ម៉ាស៊ីនវាស់ចង្វាក់បេះដូង១គ្រឿងស្មើនឹង១៨០០ដុល្លារ ម៉ាស៊ីនបើតស្លេស២គ្រឿង ធុងអុកស៊ីសែន៤០លីត្រ១ឈុត ម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ពេទ្យជាង២ពាន់ប្រអប់ និងឈុត។ រីឯលោក តាំង ឈុនស្រេង ផ្តល់ថវិកា៧០៦ដុល្លារ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តំណាងមន្ទីរពេទ្យខេត្ត ក៏ថ្លែងអំណអរគុណ និងគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា សុខ ហុង និងលោក តាំង ឈុនស្រេង ដែលមានទឹកចិត្តល្អប្រពៃលើការចូលរួមចំណែកចែករំលែកនូវធនធានផ្ទាល់ខ្លួនជួយសង្រ្គោះសុខភាពសាធារណជនទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។

លោកស្រីអភិបាលខេត្ត នឹងទទួលយកទៅចែងចាត់សម្ភារៈវេជ្ជសាស្រ្តដែលមានទៅតាមតម្រូវការរបស់មន្ទីរពេទ្យ។
យោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា បច្ចុប្បន្ន ខេត្តកោះកុងមានអ្នកជំងឺកូវីដចំនួន៣,០២០នាក់/ស្រ្តី១.៩៤៩នាក់ ជាសះស្បើយ១.៦៦៦នាក់ និងស្លាប់១៧នាក់។ រីឯអ្នកកំពុងព្យាបាលជំងឺតាមមណ្ឌលមាន១.៣៣៧នាក់ ស្រ្តី៨៥៩នាក់៕
អត្តបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


