ព័ត៌មានជាតិ
ស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋ ចាប់ស្អែកនេះ
តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្នុងនោះមានតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង ចំនួន ០៨ទីតាំងទៀត ដែលអាជ្ញាធរស្រុក និង ឃុំ បានរៀបចំនៅតាមភូមិក្នុងឃុំនីមួយៗ និងស្រុកសូទ្រនិគម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងបរិវេណភោជនីយដ្ឋានពេញចិត្ត ខណៈស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ ។
ការប្រកាសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០២នេះ គឺបន្ទាប់ពីចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម កាលពីរសៀលទី១៣ ខែកក្កដា ឆ្នាំ២០២១ ពីសំណាក់ក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងក្រុងសៀមរាប សរុបចំនួន៦៣.៧៨៩នាក់ ក្នុងនោះស្រីចំនួន ៣៣.៩៣០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ រួចរាល់ហើយ។

គួររំលឹកថា ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ ត្រូវបានរដ្ឋបាលខេត្ត រៀបចំបែងចែកជាពីរជំហាន ក្នុងនោះជំហានទី១ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងក្រុងសៀមរាប ដែលបានដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះក្នុងគម្រោងផែនការរយៈ១៤ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុននេះ និង ជំហានទី២ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្ដាស្រុក ខណៈស្រុកប្រាសាទបាគងនេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងមុនគេ។
ការវ៉ាក់សាំងនាពេលនេះ គឺចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់។


ក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និង ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលនេះ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache



