Connect with us

ព័ត៌មានជាតិ

ភរិយា​អតីតយុទ្ធជន​ពលី បាន​ទទួល​ខ្នង​ផ្ទះ​ទី ១៩៤ អំណោយ​របស់​សម្ដេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

បានផុស

នៅ

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និង​អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង ដែល​ជា​ខ្នង​ផ្ទះ​លើក​ទី​១៩៤ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ជូន​លោកស្រី​ នៅ ស៊ឹម ដែល​ត្រូវជា​ភរិយា​លោក សរ នី អតីតយុទ្ធជនពលី ​រស់នៅ​ភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សរ នី ជា​អតីតយុទ្ធជន​ពលី នៅ​អង្គភាព​កងពល​លេខ​៥ ឈរជើង​នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ បាន ពលី ជីវិត ដោយ សារ សង្គ្រាម នៅក្នុង​ឆ្នាំ១៩៨៤ ក្រុមគ្រួសារ​មាន​ជីវភាព​លំបាក​ខ្វះខាត ពុំ​មាន​លទ្ធភាព​សាងសង់​ជម្រក​ស្នាក់​បាន​សមរម្យ បានទទួល​ខ្នង​ផ្ទះ​ទី ១៩៤ ពីស​ម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២១។

​លោកស្រី​ នៅ ស៊ឹម អាយុ​៦១​ឆ្នាំ មានកូន​និង​ចៅ​កំព្រា​នៅក្នុង​បន្ទុក​ចំនួន​៤​នាក់ ប្រកបមុខរបរ​លក់​នំចំណី​នៅតាម​ផ្សារ​ដើម្បី​ប្រាក់​ទិញ​អង្ករ ចិញ្ចឹមជីវិត​ជាមួយ​កូន​និង​ចៅ​កំព្រា ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​គិតគូរ អំពី​សុខទុក្ខ​និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន​នៅ​គ្រប់​ទីកន្លែង ព្រោះ​អតីត​យុទ្ធ ជន​យើង​បាន​រួម​ចំណែក​យ៉ាង​ធំធេង ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព បើ​គ្មាន​អតីតយុទ្ធជន​ក៏​គ្មានអ្វីៗ​គ្រប់យ៉ាង​នៅថ្ងៃនេះ​ដែរ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បានបញ្ជាក់​ថា​ផ្ទះ​ដែល​ប្រគល់​ជូន គ្រួសារ​អតីតយុទ្ធជន​ពលី មាន​ទំហំ ៤​ម៉ែត្រ​X៦​ម៉ែត្រ សាងសង់​ខ្ពស់​ផុតពី​ដី សសរ​បេតុង ឆ្អឹង ដែក រនាប​ក្តារ ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី និង​ជណ្ដើរ​កាច់ សាងសង់​ដោយ​ក្រុមការងារ​នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ទៅ​ចាក់​វ៉ាក់សាំង​តាម​ទីកន្លែង ​ដែល​បានកំណត់​របស់​អាជ្ញាធ​រ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​កុំ និង​៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន។

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​យក​អំណោយ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ឧបត្ថម្ភ​មាន​អង្ករ​៥០ គ​.​ក មី​២​កេស ទឹកត្រី​១​យួរ ត្រីខ​១​យួរ និង​ថវិកា​មួយ អាជ្ញាធរ​ដែនដី និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​ពលី បាន​អំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត និង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ មាន​សុខ​ភាព​ល្អ​ចៀស​ផុតពី​មេរោគ​ដ៏​សាហាវ​នេះ​៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៦ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤៤ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម