Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បន្ទាយមានជ័យ ​ដាក់ចេញ​ផែនការ​បន្ទាន់​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩

បានផុស

នៅ

​អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​ដាក់ចេញ​ផែនការ​មួយចំនួនដើ​ម្បីដោះស្រាយ​ឆ្លើយតបក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​ ខណៈ​ស្ថានភាព​ការឆ្លង​ក្នុង​ខេត្ត ​ចេះតែបន្ត​កើន​ឡើងជា​បន្តបន្ទាប់​ពិសេស​ពលករ​ខ្មែរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ​ពង្រឹង​ការគ្រប់គ្រង ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ បាន​មានប្រសាសន៍ថា ​ផែនការដែល​បាន​ដាក់ចេញដើ​ម្បីឆ្លើយតប​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​នោះ​​រួមមាន​៖

១.​ពង្រឹង​ការត្រួតពិនិត្យ កិច្ចការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​​(​ពង្រឹង​ការ​គ្រប់​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​)​ និង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

២.​ពង្រឹង​ពិនិត្យការគ្រប់គ្រង ត្រួតពិនិត្យ​ឡើងវិញ​ជាប់​ជាប្រចាំកន្លែង​កម្សាន្ត​សប្បាយ ភោជនីយដ្ឋាន អាជីវ​កម្មដ្ឋាន ផ្សារ និង​រោងចក្រ សហគ្រាសឲ្យ​បាន​ហ្មត់ចត់ តាម​ការណែនាំ​។​

៣,​ការពិនិត្យ ការពិភាក្សា លើ​កិច្ច​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ ។​

គួរ​បញ្ជាក់ថា ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅក្នុង​ខេត្ត​បន្ទាយ​មា​នេះ​ជ័យ ​នៅ​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ​។ ​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ​ឆ្នាំ២០២១ ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​៨០​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៦ វិនាទី មុន

សហគ្រាសក្នុងខេត្តបាត់ដំបងមួយ ទិញចេកពីកសិករប្រមាណជាង១០តោន ផលិតម្សៅចេកជិត១ម៉ឺនប្រអប់ ក្នុងមួយខែ

សន្តិសុខសង្គម៣ នាទីutes មុន

សង្កាត់រមនាប្រែក្លាយជាការអភិវឌ្ឍដ៏មានសក្ដានុ ពលទាំងហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលធ្វើដំណើរ នាពេលបច្ចុប្បន្ន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីរ៉ង់៖ មិន​ទាន់​មានការ​ធ្លាយ​​វិទ្យុសកម្ម​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ដែល​អ៊ីស្រាអែល​វាយនោះទេ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ម្ចាស់បទ «Watch Me» ជាប់គុក៣០ ឆ្នាំ ពីបទឃាតកម្មលើបងប្អូនជីដូនមួយ

ព័ត៌មានជាតិ១២ នាទីutes មុន

មុនបង្រៀនវគ្គនយោបាយដល់យុវជន ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់យុវជនឱ្យគិតដល់បញ្ហាព្រំដែន លើកទឹកចិត្តកងទ័ពជួរមុខ

Sokha Hotels

ព័ត៌មានពេញនិយម