ព័ត៌មានអន្ដរជាតិ
យន្តហោះ Air India ត្រូវចុះចតនៅភូកេត ជាបន្ទាន់ ព្រោះមានការគំរាមបំផ្ទុះគ្រាប់បែក
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា «Air India» មួយគ្រឿងផ្ទុកអ្នកដំណើរ ១៥៦នាក់ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅកោះភូកេតប្រទេសថៃ ដោយសារមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។

Khaosod ចុះផ្សាយថា យន្តហោះនេះគឺជាជើងហោះហើរ AI 379 ហោះចេញពីខេត្តភូកេត នៅម៉ោង៩:៣០នាទីព្រឹក ឆ្ពោះទៅកាន់រដ្ឋធានី ញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែវាត្រូវហោះសំកាំងលើសមុទ្រAndaman ហើយបកមកចុះចតនៅភូកេតវិញជាបន្ទាន់។
តាមការបញ្ជាក់ពីលោក Montchai Tanode នាយកអាកាសយានដ្ឋានភូកេត, អាកាសយានិកបានរកឃើញក្រដាសសរសេរគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងបន្ទប់ទឹកយន្តហោះ ដូចនេះមន្ត្រីអាកាសយានដ្ឋានក៏សម្រេចស្នើឲ្យយន្តហោះចុះចតជាបន្ទាន់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីអាកាសយានដ្ឋានថៃ មិនបកស្រាយលម្អិតអំពីករណីនេះទេ។
ហេតុការណ៍នេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុន Air India ដូចគ្នានេះ បានធ្លាក់នៅប្រទេសឥណ្ឌា សម្លាប់មនុស្ស២៤១នាក់។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានេះ មានដឹកមនុស្ស២៤២នាក់ ក្នុងដំណើរចេញពីទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា ឆ្ពោះទៅព្រលានយន្តហោះ Gatwick នៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ វាបានធ្លាក់ភ្លាមៗ ក្រោយហោះឡើងក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា មិនបានប៉ុន្មាននាទីផង។
យ៉ាងណា មានបុរសមហាសំណាងម្នាក់ ឈ្មោះ Ramesh Viswashkumar ជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌាអាយុ៤០ឆ្នាំ ដែលជាមនុស្សម្នាក់គត់នៅរស់ពីសោកនាដកម្មនេះ ព្រោះគាត់អង្គុយនៅកៅអី 11A ជាប់ច្រកគ្រាអាសន្ន ហើយបានលោតចុះតាមទ្វារនោះ ពេលយន្តហោះរៀបនឹងធ្លាក់ដល់ដី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


