ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះ ខណៈសេដ្ឋកិច្ចថៃមិនសូវស្រួល
ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៧ ខែ ដែលបង្កើនក្ដីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច ខណៈប្រទេសថៃបច្ចុប្បន្ន កំពុងរងនូវហានិភ័យផ្សេងៗរួមទាំងគោលនយោបាយពន្ធគយរបស់អាមេរិក និងការជាប់គាំងសេដ្ឋកិច្ចក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) បានធ្លាក់ចុះពី ៥៥,៤ ពិន្ទុ នៅខែមេសា មកត្រឹម ៥៤,២ ពិន្ទុ នៅខែឧសភា ដែលជាការធ្លាក់ចុះប្រចាំខែទី៤ជាប់ៗគ្នា។ នេះបើយោងតាមការស្ទង់មតិទូទាំងប្រទេសលើប្រជាជន ២ ២៤២ នាក់ ដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។
សន្ទស្សន៍នេះ ស្ថិតនៅចំណុចទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣ ជាមួយនឹងសូចនាករសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ក៏ជួបប្រទះនឹងការធ្លាក់ចុះផងដែរ។ សន្ទស្សន៍ទំនុកចិត្តសេដ្ឋកិច្ចថៃសរុប បានធ្លាក់ចុះដល់ ៤៨,១ ពិន្ទុ ខណៈសន្ទស្សន៍ទំនុកចិត្តឱកាសការងារ បានធ្លាក់ចុះមកត្រឹម ៥១,៩ ពិន្ទុ ហើយសន្ទស្សន៍ទំនុកចិត្តប្រាក់ចំណូលនាពេលអនាគត បានធ្លាក់ចុះដល់ ៦២,៧ ពិន្ទុ។

អ្នកជំនាញថៃបានលើកឡើងថា ការធ្លាក់ចុះទាំងនេះបណ្ដាលមកពីក្ដីបារម្ភរបស់ពលរដ្ឋថៃ ពាក់ព័ន្ធនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលអាចដាក់ពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញថៃ ខណៈដែលអ្នកប្រើប្រាស់ថៃលើកឡើងពីការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេស និងភាពលំបាកក្នុងការទទួលបានឥណទានជាដើម។
ថ្មីនេះៗ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចថៃនឹងបន្តដើរអូសជើងដោយកើនឡើងត្រឹម ១,៨ ភាគរយ ប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចវិទូព្រមានពីវិបត្តិបរិត្តផរណា ដែលញាំញីដោយបំផុលគ្រួសារខ្ពស់ កម្សោយតម្រូវការក្នុងស្រុក និងកម្សោយផលិតកម្ម ដែលរងការប្រកួតប្រជែងកាន់តែខ្លាំងពីលំហូរទំនិញពីចិនជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


