ព័ត៌មានជាតិ
ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅក្នុងដីចម្ការ
មន្ដ្រីនគរបាល រដ្ឋបាលឃុំអូរស្វាយ នៃអធិការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីមានប្រជាពលរដ្ឋឈ្មោះ អ៊ឹម ម៉ារ៉េត ភេទប្រុស អាយុ៥១ឆ្នាំ កសិករ រស់នៅទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងដីចម្ការរបស់គាត់ ចំនួន១៣គ្រាប់ មានដូចខាងក្រោម៖
-គ្រាប់B៦០ ចំនួន ០១គ្រាប់
-គ្រាប់DK៨០ ចំនួន ០៥គ្រាប់
-គ្រាប់B៤០ ចំនួន ០៤គ្រាប់
-ក្បាលផ្ទុះB៤០ ចំនួន ០៣គ្រាប់


នៅត្រង់ចំណុចខាងកើតភូមិទំនប់អភិវឌ្ឍន៍ចម្ងាយ៣០០ម៉ែត្រ ហើយបានមករាយការណ៍ជូនប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យដល់កន្លែងទីតាំងគ្រាប់ និងសន្និដ្ឋានថា ជាគ្រាប់សេសសល់ពីសម័យសង្គ្រាម។
សំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាមនៅមានច្រើនកប់ក្នុងដី។ ប្រជាពលរដ្ឋនៅតាមតំបន់ ដាច់ស្រយាល ងាយរងគ្រោះថា្នក់ពិសេសក្មេងតូចៗ។ ការជីកគាស់កាយរុករានដីព្រៃធ្វើចម្ការ ងាយ និងគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ យើងរួមគ្នាទប់ស្កាត់ ការគ្រោះ ថ្នាក់ បណ្តាលមកពីសំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាម ក្នុងសហគមន៍យើងទាំងអស់គ្នា។


ពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់វា ហើយរាយការណ៍ជូនភូមិ-ឃុំប៉ុស្តិ៍នគរបាល នៅក្នុងមូលដ្ឋានរបស់អ្នក។ បច្ចុប្បន្នគ្រាប់ទាំងអស់នេះ សមត្ថកិច្ចយើងបានរាយការណ៍ជូន អង្កការដោះមីនកម្ពុជា យកទៅកម្ទេចចោលនៅកន្លែង ដែលមានសុវត្ថិភាពរួចរាល់អស់ហើយ៕
អត្ថបទ៖ ចាន់ ធី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ



