ព័ត៌មានជាតិ
ខេត្តកណ្តាលចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបានជិត១០០ភាគរយហើយ
រហូតមកដល់ពេលនេះ ខេត្តកណ្តាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតបានជិត១០០ភាគរយហើយ ធៀបនឹងគោលដៅជិត៦០ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ខេត្តកណ្តាលបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ១៩ទៅលើប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រចំនួន៥៩៩,២៥១នាក់ ចាប់ពីថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ហើយរហូតមកដល់ថ្ងៃទី១៧ ខែកក្កដានេះ មានអ្នកចាក់វ៉ាក់សាំងដូសទី១បានចំនួន៩៨ភាគរយ ខណៈអ្នកចាក់ដូសទី២បាន៨៩ភាគរយ។

លោកវេជ្ជបណ្ឌិតបានបន្តថា ពីដំបូងការចាក់វ៉ាក់សាំងនេះ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី២៥មិថុនាដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា«ឥឡូវនេះយើងបានកែសម្រួលតាមការណែនាំរបស់ក្រសួងសុខា ភិបាលដោយចាក់ដូសទី១ទៅដូសទី២មានគម្លាតរយៈពេល២០ថ្ងៃវិញ ខណៈលើកមុនមានគម្លាតត្រឹម១៤ថ្ងៃប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ ក្រុមការងារនៅបន្តចាក់ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅសេសសល់ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំងបានគ្រប់ចំនួនតាមផែនការ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលនៅមិនទាន់បានចាក់ដូសទី១សូមរួនរាន់មកចាក់នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ ចំណែកអ្នកចាក់ដូសទី១រួចហើយត្រូវមក ចាក់ដូសទី២ឱ្យបានមុន២៨ថ្ងៃ នៃថ្ងៃចាក់ដូសទី១ព្រោះថាបើហួស២៨ថ្ងៃនឹងត្រូវចាត់ជាអាសាបង់។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយជំរុញដល់ប្រជាពលរដ្ឋនិងកម្មករនិយោ ជិតដែលនៅមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍កាត់បន្ថយការចម្លងជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យកាន់តែថយចុះខណៈបច្ចុប្បន្នការឆ្លងនៅតែមានអ្នកឆ្លងជាបន្តបន្ទាប់នៅឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨កក្កដាឆ្នាំ២០២១កន្លងទៅ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


