ព័ត៌មានជាតិ
ចង់ទៅលេងខ្នងផ្សារត្រូវរង់ចាំមួយសប្តាហ៍ទៀត អាចបើកឡើងវិញ
អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះថា តំបន់រមណីយដ្ឋានខ្នងផ្សារ អាចបើកឡើងវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបិទ ជិត ១ សប្តាហ៍មកនេះ។
អាជ្ញាធរមូលដ្ឋាន បានសម្រេចបិទខ្នងផ្សាររយៈពេល ១៤ ថ្ងៃ កាលពីថ្ងៃទី១៤ ខែកក្កដា ព្រោះព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក រស់ សុខ បានឱ្យដឹងថា ខ្នងផ្សារគឺបិទរយៈពេលខ្លី ដោយសារតែសហគមន៍ព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈនៅកម្ពុជាមួយរយៈនេះ ការឆ្លងរាលដាលបានផ្ទុះឡើង សឹងគ្រប់កន្លែង ជាពិសេសនៅតំបន់ទីប្រជុំជន និងកន្លែងដែលមានមនុស្សទៅលេងច្រើន។
លោកថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពួកគាត់ព្រួយបារម្ភថាពួកគាត់ មិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។ លោក រស់ សុខ អនុប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបញ្ជាក់ថា តំបន់ទេសចរនេះ នឹងបើកឡើងវិញ ប្រហែល១ អាទិត្យទៀត នៅពេលដែលស្ថានភាពរាងធូរស្រាលបន្តិច។

ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។
ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕ ដោយៈ ឡេង ដេត
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


