ព័ត៌មានជាតិ
អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋកម្ពុជាបានជិត៦០%
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួនជិត៦លាននាក់ ឬស្មើនឹងជិត៦០ភាគរយនៃផែនការសរុប១០លាននាក់។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន ៥,៩៧៥,៩៧៣នាក់ ក្នុងនោះស្រីចំនួន ២,៩៧៨,៧៨៧នាក់។ ជាមួយគ្នានេះមានអ្នកដែលគ្រូពេទ្យអនុញ្ញាតចាក់ចំនួន ៥,៩១២,៥៤៥នាក់ ស្រីចំនួន ២,៩៤៥,៦៨២នាក់ ស្មើនឹង៥៩.១៣ភាគរយធៀបនឹងគោលដៅ១០លាននាក់។ ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦៣,៤២៨នាក់ ក្នុងនោះស្រីចំនួន ៣៣,១០៥នាក់ ចំណែកអ្នកចាក់ដូសទី២បានចំនួន ៤,១៣១,០៥៧នាក់ ក្នុងនោះស្រីចំនួន ១,៩៩៩,៥៧០៣នាក់។
បច្ចុប្បន្ននេះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានពង្រីកវិសាលភាពនៅទូទាំងប្រទេសហើយ ខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ។

តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន១៦លាន២ម៉ឺន៤ពាន់ដូសក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមានចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ២លា២សែនដូស។ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកាតាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤,០០០ដូស។
ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀតនឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ ហើយរាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណជាង២១លានដូសសម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់។

ជាមួយគ្នានេះដែររដ្ឋាភិបាលនឹងមានផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ប្រមាណជិត២លាននាក់ជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


