ព័ត៌មានជាតិ
បុរសចំណាស់ចេញពីគុក មិនកែ ជក់ថ្នាំញៀន បំផ្លាញទ្រព្យ វាយប្រពន្ធកូន ត្រូវអាវុធហត្ថឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យវ័យចំណាស់ម្នាក់ធ្លាប់ជាប់គុក ចេញមកវិញមិនកែខ្លួន ជក់ថ្នាំញៀនទៀត មកដល់ផ្ទះបំផ្លាញព្រទ្យសម្បត្តិ និងវាយប្រពន្ធកូនឱ្យរបួស ត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីប្តីបំផ្លាញព្រទ្យសម្បត្តិ និងវាយប្រពន្ធកូន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យប្តឹង លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យត្រូវជាប្ដីមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
ប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ ធ្លាប់ជាប់គុក១ឆ្នាំមកហើយ ពេលចេញពីគុកមកវិញ មិនគិតរកសីុ ដើរជក់ថ្នាំញៀនឡើងចង់ឆ្កួត មកដល់ផ្ទះវាយព្រទ្យសម្បត្តិ និងប្រពន្ធកូនមិនដែលលោះថ្ងៃឡើយ។ លុះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់មកពីជក់ថ្នាំញៀនវិញបានវាយព្រទ្យសម្បត្តិ និងប្រពន្ធកូនឱ្យរងរបួសគ្រប់គ្នារហូតស៊ូទ្រាំនឹងប្តីធ្វើបាបបន្តទៀតមិនបាន ក៏ដាក់ពាក្យប្តឹងឱ្យអាវុជហត្ថឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើពាក្យបណ្ដឹង និងការស្ដាប់ចម្លើយរបស់ជនសង្ស័យ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួលតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


