ព័ត៌មានជាតិ
ខេត្តប៉ៃលិន ត្រៀមយកសាលារៀនរដ្ឋ ធ្វើជាមណ្ឌលធ្វើចត្តាឡី ស័ក និងព្យាបាលអ្នកជំងឺកូវីដបន្ថែមទៀត
ខេត្តប៉ៃលិន បានត្រៀមយកសាលារៀនរដ្ឋ សម្រាប់ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ -១៩បន្ថែមទៀត ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ពិសេសពលករខ្មែរវិល ត្រលប់មកពីប្រទេសថៃ។
ថ្លែងក្នុងឱកាស ចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែងបន្ថែមទៀតនេះ គឺសម្រាប់ដាក់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសពលករដែលបានវិលត្រឡប់ មកពីក្រៅប្រទេស។

លោកស្រីអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារសម្រា ប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។
លោកស្រីអភិបាលខេត្ត បានជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថាន ក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗអោយបានស្អាតល្អ និងមានសោភណ្ឌភាព ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក្រោយពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ សិស្សានុ សិស្ស នឹងអាចចូលសិក្សារៀនសូត្រវិញជាធម្មតា។

លោកស្រី បាន ស្រីមុំ បានថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។
សូមជម្រាបថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌលចត្តាឡីស័កចំនួន២ គឺទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឍមណ្ឌលនារី៕ (ដោយ)៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


