ព័ត៌មានជាតិ
ដូនចាស់វ័យ៧៤ឆ្នាំ ត្រូវឆក់ស្លាប់ ខណៈដៃនៅសើមកាន់ឌុយដោតព្រីភ្លើង
ដូនចាស់ម្នាក់ប្រហែសតែមួយភ្លែត ត្រូវខ្សែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ដោយដៃគាត់សើមកាន់ឌុយដោត និងព្រីភ្លើងចរន្តអគ្គិសនី។ ដូនចាស់ស្លាប់ នៅវេលាម៉ោង៨និង៣០នទីយប់ កាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២១ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ដូនចាស់ស្លាប់នោះមានឈ្មោះ ឱក លឿន អាយុ៧៤ឆ្នាំ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នគរបាលមូលដ្ឋានបានឲ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះដៃរបស់គាត់សើម ហើយកាន់ឌុយភ្លើងទៅដោតនឹងព្រី បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែង។

ក្រោយពីស្លាប់ហើយកូនបានផ្តល់ព័ត៌មានទៅឲ្យនគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងពិនិត្យសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ព្រោះសំអាងថា ឥតមានស្នាក់ស្នាមនៅនិងខ្លួនសព។ សពត្រូវបាននគរបាលប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


