ព័ត៌មានជាតិ
មន្រ្តីសុខាភិបាល ៤ នាក់ ក្នុងចំណោមអ្នករកឃើញមេរោគបំប្លែងថ្មីដែលតាមកពីឥណ្ឌា
ក្រសួងសុខាភិបាលបានជូនដំណឹងនៅព្រឹកនេះ ពីការរកឃើញមេរោគបំប្លែងខ្លួនថ្មី (Delta) លើជនជាតិខ្មែរចំនួន ៣៩ នាក់ទៀត។
តាមប្រភពពីក្រសួងសុខាភិបាល មានមន្រ្តីសុខាភិបាលចំនួន ០៤ នាក់ ស្ថិតក្នុងចំណោមអ្នកដែលរកឃើញមេរោគបំប្លែងខ្លួនថ្មីទាំង ៣៩ នាក់។
គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវី៥-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ១១៤ នាក់ (ស្រ្តី ៥៩នាក់) ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមម៉ម ប៊ុនហេង បានក្រើនរំលឹកហើយរំលឹកទៀតដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុស កូដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត។
មន្រ្តីក្រសួងសុខាភិបាល បានលើកឡើងពីការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែល ក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុនេះលោករដ្ឋមន្រ្តីក៏អំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរូបរនុវត្ត នូវ រលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសវីង១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកត្រសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូនជីតាមានជំងឺប្រចាំកាយ ជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងវីរុសកូវីដ-១៩នេះ៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត