អាជ្ញាធរនិងមន្ត្រីជំនាញកំពុងសាចទឹកដាក់គ្នា រឿងចាក់ដីលុបបឹង និងប្រឡាយក្នុងក្រុងដូនកែវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរនិងមន្ត្រីជំនាញកំពុងសាចទឹកដាក់គ្នា រឿងចាក់ដីលុបបឹង និងប្រឡាយក្នុងក្រុងដូនកែវ

បានផុស

នៅ

មានករណីចាក់ដីលុបបឹង និងប្រឡាយរំដោះទឹកចេញពីក្រុងដូនកែវ ដែលធ្វើបានយ៉ាងរលូន គិតមកត្រឹមរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ បើទោះទីតាំនេះនៅក្នុងក្រុងដូនកែវយ៉ាងណាកដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពរំលោភទន្ទ្រានដីបឹង និងប្រឡាយនេះ លោកប្រធានសុរិយោដីខេត្ត ក្រុង រួមជាមួយនិងលោកប្រធានមន្ទីរធនធានទឹកខេត្តតាកែវ បានឆ្លើយដាក់គ្នាទៅវិញទៅមក ក្នុងហេតុផលមិនបានដឹងពីរឿងនេះនោះទេ។

ជុំវិករណីនេះ មន្ត្រីសាលាក្រុងដូនកែវម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ដីដែលលោក ហាស់ សុបិន្ត អតីតអភិបាលរងខេត្តកំពតដែលធ្លាក់ពីដំណែង គាត់បានធ្វើសកម្មភាពសម្រុកចាក់ដីលុបបឹងដោយមិនសម្រាកសោះឡើយ ដើម្បីធ្វើកញ្ចុះអង្គុយសម្រាប់បើកហាងស៊ីផឹក។

លោកបន្តថា ដីដែលចាក់នេះមានទំហ៊ុំជាង២ហិកតា ចំណែកប្រឡាយរំដោះទឹកទៅប្រឡាយមេដែលគាត់កំពុងលុបមានទទឹក៦ម៉ែត្រ និងបណ្តោយ១៧០ម៉ែត្រ ទីតាំងស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ មន្រ្តីដដែលបញ្ជាក់ទៀតថា ចំពោះដីបឹងដែលលោក ហាស់ សុបិន្ត កំពុងតែចាក់លុប គឺគ្មានច្បាប់អនុញាត្តនោះទេ។

លោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តបានប្រាប់តាមទូរស័ព្ទថា រឿងលោក ហាស់ សុបិន្ត ចាក់ដីលុប​បឹងនោះ លោកមិនបានដឹងទេ ចាំគាត់ចុះទៅស្រាវជ្រាវសិន ហើយបើចង់ដឹងច្បាស់ទៅសួរខាងសុរិយោដីនិងសំណង់ក្រុងទើបគាត់ដឹងច្បាស់ជាង។

ចំណែកលោក ហ៊ួត ប៊ុនលីម ប្រធានការិយាល័យសុរិយោដីក្រុងដូនកែវបានឆ្លើយថា គាត់សុរិយោដីក្រុងមែន​តែដីនោះបានខ្វៀលទៅឲ្យខាងធនធានទឹកអស់ហើយ។ ចំណែកលោក ប៉ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តបានឲ្យដឹងផងដែរថា រឿងនេះមិនមែនភារកិច្ចមន្ទីររបស់លោកទេ ព្រោះកន្លែងនោះមិនមែនជាដីបឹង គឺដីគេធ្វើស្រែ បើដីបឹងនោះ គឺដូចបឹងតាកែវ ហើយបើចង់ដឹងច្បាស់ទៅសួរខាងសាលាក្រុងទៅបានដឹងច្បាស់។

លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់យ៉ាងខ្លីថា រឿងនេះចាំរដ្ឋបាលក្រុងចុះទៅស្រាវជ្រាវ។ ចំណែកលោក ហាស់ សុបិន្ត ដែលជួលគ្រឿងចក្រដឹកដីលុបដីបឹង និងលុបប្រឡាយរំដោះទឹក នៅមិនអាចសុំការបញ្ជាក់បានទេនៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services