Connect with us

ព័ត៌មានជាតិ

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

បានផុស

នៅ

ស្វាយរៀង ៖ លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល បាន​ចេញមុខ​បដិសេធន៍​ទាំងស្រុង​លើ​ករណី បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​រូបលោក ដែល​មាន​ចំណងជើង​ថា «​លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល ត្រូវ​មន្ត្រីក្រោមឱវាទ​ទម្លាយ​រឿង​ស៊ីដាច់​លុយ​ជំនួយ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ និង​ទម្លាយ​រឿង​មួយចំនួន​ចោទប្រកាន់​ទៅលើ​លោក គឺជា​រឿង​មិន​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ លោក​សុខា រ៉ា​ម អភិបាលស្រុក​រំដួល​បាន ធ្វើ​សន្និសិទ​កាសែត បដិសេធន៍ ការ​ចុះផ្សាយ​ព័ត៌មាន តាម​បណ្តាញ​ព័ត៌មាន​មួយចំនួន កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ

-​ទី​១ កាត់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ត្រី មូលហេតុ​មាន​វិបត្តិ​កូ​វីដ​១៩​រដ្ឋបាល​ស្រុក​មិន​មាន​ប្រមូល​ថវិកា​ណា បាន​ដោយ​ទិ​ផ្សារ​ត្រូវ​បិទ​ខ្ទប់​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​១​ឆ្នាំ​ប្រមូល​បាន​១​សែន ទៅ​២​សែន​រៀល គ្រាន់តែ​បង់​រតនាគារ និង​បង់​ភាគរយ​ទៅ​ក្រសួងមហាផ្ទៃ អស់ហើយ ទើប​គ្មាន​ប្រាក់​លើកទឹកចិត្ត​។

-​ទី​២ ចំពោះ​ប្រេងសាំង ដរាបណា មន្ត្រី​គាត់​មាន​បេសកកម្ម ទើប​ផ្តល់ជូនបាន។ -​ទី​៣ ការ​កាត់លុយ​មន្ត្រី​ក្នុង​១​ខែ ១​ម៉ឺន​រៀល គឺ​ដោយមាន​ការ​ឯកភាព​តាម​កិច្ចប្រជុំ គណ​អភិបាលស្រុក និង​មន្ត្រី​យកប្រាក់​សម្រាប់​ជួល​អ្នកយាម​សាលាស្រុក។

-​ទី​៤ ការតែងតាំង​តំណែង​មន្ត្រី​តាម​បក្សពួក​និង​យក​ប្រាក់ គឺ​គ្មាន​ទេ ដោយ​ការតែងតាំង​មុខតំណែង ត្រូវ​ឆ្លង​កិច្ចប្រជុំ​វាយតម្លៃ​ពី​គណ​អភិបាលស្រុក​ទាំង​៥​រូប​ជាមុនសិន​។

-​ទី​៥ បញ្ជា​ឲ្យ​អនុប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​ដើរ​គាប​សង្កាត់​មេឃុំ មិន​ឲ្យ​បញ្ជាក់​លើ​ឯកសារ​លក់​ទិញ​ដីធ្លី នេះ​គឺជា​ការពិត​ដោយ នីតិវិធី ការលក់​ទិញ​ដីធ្លី មន្ត្រី​ការិយាល័យ​សុរិយោដី​ស្រុក ជា​អ្នករៀបចំ​ឯកសារ ចុះហត្ថលេខា ដោយ​អភិបាលស្រុក​បញ្ជូនទៅ បង់​ពន្ធដារ​ជូន​រដ្ឋ នេះ​ជា​ឯកសារ​គតិយុត្តិ​។

-​ទី​៦ ការបំបាត់​លុយ​របស់​សម្តេច​តេ​ជោ ឧបត្ថម្ភ​ដល់​ការហូបចុក​ប្រចាំថ្ងៃ ២​ម៉ឺន​រៀល ជូន​អ្នកធ្វើ​ចត្តាឡី​ស័ក គឺ​ផ្តល់​ជូន​តែ​ពលករ​មកពី​ប្រទេស​ថៃ ដែល​មាន​ឯកសារ​ចេញពី​ព្រំដែន ដែលមាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ជា​អ្នកគ្រប់គ្រង ដូច្នេះ​គ្មាន​ថវិកា​ផ្តល់​កម្លាំង​សមត្ថកិច្ច​នោះទេ​។

-​ទី​៧ ការ​កិបកេង​យក​លុយ​សម្តេច​តេ​ជោ ឧបត្ថម្ភ​អាហារ​កងកម្លាំង​យាម​ទីតាំង​ច​ត្តា​ឡី​ស័ក គឺ​គ្មាន​ទេ គឺ​សម្ភារៈ​របស់​លោក​ជំទាវ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ មិនមែន​ផ្តល់ជូន​កងកម្លាំង​ទេ​។

-​ទី​៨ ចំពោះ​ថា​គំរាម​ដក​មន្ត្រី​ពី​តំណែង​ពិសេស​ដក​មេឃុំ គ្រប់​ឃុំ បើ​មិន​ធ្វើតាម​ខ្លួន​បញ្ជា នោះ​គឺ អ្នក​គ្មាន​យល់​ទាល់តែសោះ តំណែង​មេឃុំ គ្មាន​ពាក់​ព័ន្ធ​ជាមួយ​អភិបាល​ស្រុ​ទេ គឺ​មេឃុំ ជា​នីតិបុគ្គល ជាប់ឆ្នោត មាន​អាណត្តិ​៥​ឆ្នាំ ហើយ​នោះ​ជា​សិទ្ធិ​របស់​គណបក្ស។

ដូច្នេះ​លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល “​សូម​បដិសេធ​ន៏​ទាំងស្រុង សូម​ឲ្យ​សាធារណជន​មេត្តា​ជ្រាប​” សូម​មើល​លិខិត​បំភ្លឺ និង​វីដេអូ​ធ្វើសន្និសីទ​កាសែត ដូចខាងក្រោម​៖៕

ដោយ ៖ ​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម