ព័ត៌មានជាតិ
ក្រសួងវប្បធម៌ បដិសេធ ខ្លឹមសារ និងទម្រង់លិខិតរដ្ឋបាលក្លែងក្លាយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិត លេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលជនអនាមិកបានផ្សព្វផ្យាយ គឺជាលិខិតក្លែងក្លាយ។

ក្រសួងវប្បរនិងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីបដិសេធ ក្រោយទទួលបានលិខិតលេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពីប្រជាពលរដ្ឋដែលបានផ្ដល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិត ដែលជនអនាមិកបានផ្សព្វផ្សាយនេះ គឺជាលិខិតក្លែងក្លាយ។
ក្រសួងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិដែលបានក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈ ឬជនទាំងឡាយណាដែលប្រើប្រាស់លិខិតក្លែងក្លាយនេះ ជាប្រយោជន៍បុគ្គល ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
គួរបញ្ជាកថា សេចក្ដីជូនដំណឹងក្លែងក្លាយនោះ បានសរសេរថា៖ “ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការប្រមូលយកវត្ថុបុរាណទាំងអស់ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជនបានរក្សាទុក ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរជាតិ ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងទុកជាកេរដំណែលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា”។


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


