ព័ត៌មានជាតិ
ប៉េអិមស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅតុលាការ
រតនគិរី ៖ យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកលំផាត់បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថា វ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង១៦និង៥០នាទី កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធស្រុកលំផាត់ចំនួន៤ នាក់ រថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា សុភ័ក្ត្រមេបញ្ជាការស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានអនុវត្តវិធានញុះញង់ ចុះបង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះឈ្មោះស៊ីង ភុត ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី។
របាយការណ៍បានបញ្ជាក់ថា ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងចាប់យកវត្ថុតាងរួមមាន
– ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ៥ កញ្ចប់(ធំ៣ និងតូច២កញ្ចប់)ទម្ងន់ ២៣៦,៤៦ក្រាម ថ្លឹងទាំងសំបកថង់ – ទូរសព្ទដៃចំនួន៤គ្រឿង – ប្រាក់រៀល ចំនួន ៥៧០០០០.រៀល – ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ គ្រឿង – ថង់ច្រកថ្នាំញៀន និងប្រដាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


